ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនបានប្រយ័ត្ន បានជ្រុលទៅបុកបុរសម្នាក់ដែលជិះម៉ូតូបត់ឆ្លងផ្លូវកាត់ពីមុខ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី រំលងអាធ្រាតឈានចូលថ្ងៃ
ទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងលិចជាប់និងវត្តភ្នំ តាមបណ្ដោយផ្លូវ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមសាក្សីដែលឃើញហេតុការណ៍នេះបានអោយដឹងថា មុនពេលកើតហេតុគេឃើញ
មានម៉ូតូមួយគ្រឿងម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ.6669 ជិះដោយបុរសម្នាក់ក្នុងល្បឿនល្មម តាមបណ្ដោយផ្លូវ៤៧ ពីជើងទៅត្បួង ដែលបំរុងបទឆ្លងផ្លូវ ខណះពេល
មកដល់ចំណុចកើតហេតុបានពាក់កណ្ដាលស្រាប់តែមាន ម៉ូតូមួយគ្រឿងទៀតម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ1CM.8579
ជិះដោយយុវជនម្នាក់ក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងគៀបជាប់គ្នា និងម្ចាស់ម៉ូតូទាំងពីររបួសធ្ងន់ធ្ងន់ទាំងសងខាងត្រូវបានដឹកយកទៅសង្គ្រោះ។
សមត្ថកិច្ចប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ និងបើកលឿនខ្វះការប្រុងប្រយ័ត្នខុសច្បាប់ចរាចរណ៍ទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងនេះកើតឡងបាន។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បី រងចាំដោះស្រាយតាមក្រោយ៕ ដោយៈ ព្រែកជ័យ