អ៉ីស្រាអែល អាចនឹងវាយប្រហារ​អ៉ីរ៉ង ក្រោយអាមេរិកប្រកាសឆ្មាំបដិវត្តន៍ អ៉ីរ៉ង់គឺជាក្រុមភេរវកម្ម

ចែករំលែក៖

ប្រទេសជាច្រើន​បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ខ្លាចអ៊ីរ៉ង ត្រូវដើរតាមកន្លង របស់ប្រទេស អ៊ីរ៉ាក់ ស៊ីរី  ដោយត្រូវអាមេរិក និងសម្ព័ន្ធមិត្តវាយប្រហារដោយយកហេតុផល​កម្ចាត់ក្រុមភេរវកម្ម ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ​​ នឹងចេញសេចក្តីប្រកាស ចាត់ទុក ឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង ​ IRGC គឺជាក្រុមភេរវកម្ម នៅក្រៅប្រទេស​។ តាមគម្រោង អាមេរិកនិងប្រកាសនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

នេះជាលើកទីមួយ ដែលអាមេរិក ប្រកាសចាត់ទុកកម្លាំងទាហាននៅក្នុងប្រទេសមួយដែលមានអធិបតេយ្យនៅ​លើពិភពលោក ជា ក្រុម ភេរវកម្ម​។ ព័ត៌មានខាងលើ​ត្រូវបានមន្ត្រីអាមេរិក ៣រូប​ប្រកាស​ប្រាប់បណ្តាញព័ត៌មាន​ រ៉យទ័រ និង  Wall Street Journal ​ កាលពីថ្ងៃទី​៥ខែមីនា ។

ក្រុមអ្នកឯកទេសបានផ្សាយថា​​​​សកម្មភាព បែបនេះនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង​ រវាងអាមេរិក និងអ៊ីរ៉ង់​ បន្ទាប់ពី​លោកត្រាំប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ ​កាលពីខែឧសភាឆ្នាំ​២០១៨។

កម្លាំងទាហាន​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​(IRGC)បានបង្កើតឡើង នៅឆ្នាំ​១៩៧៩ ។ សាខាធ្វើសកម្មភាពនៅក្រៅប្រទេសរបស់ IRGC គឺកម្លាំង Quds ​បានចូលរួមនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម​អ៊ីស្លាម  IS នៅក្នុងប្រទេសស៊ីរី ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដ។

ប៉ុន្តែ​នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានចាត់ទុក​ អ៊ីរ៉ង់ គឺជាការគំរាមកំហែង ស្លាប់រស់​ជាមួយប្រទេសអ៊ីស្រាអែល​។មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បានព្រមាន វាយប្រហារ បរមាណូទៅលើ ទីក្រុង ដាម៉ាកាស និង តេអ៊ីរ៉ង ដោយសារតែមានវត្តមានរបស់កម្លាំង IRGC នៅលើទឹកដីស៊ីរី​។

សារព័ត៌មាន​រុស្ស៊ី​បានផ្សាយថា  ពេលវេលាដែល​អាមេរិកប្រកាស​ IRGC ​ជាក្រុមភេរវកម្ម​ ត្រូវបានទីក្រុងវ៉ាស៊ីន​តោន​គិតគូរយ៉ាងល្អិតល្អន់ ដើម្បីផ្តល់ឲ្យនាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ មានប្រៀប និងទទួលបានសម្លេងគាំទ្រ​ខ្ពស់នៅក្នុង ការបោះឆ្នោតនាថ្ងៃទី​៩ខែមេសាខាងមុខ​។

ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានគាំទ្រអ៊ីស្រាអែលយ៉ាងពេញទំហឹង ​ក្នុងនោះមាន ការប្តូរស្ថានទូតអាមេ​រិកពី ទីក្រុង​ Tel Aviv ​ទៅកាន់ជេរ៉ូសាលឹម ដែលជាតំបន់វិវាទជាមួយប៉ាឡេស្ទីន បង្ករឲ្យមានប្រតិកម្មពីបណ្តាប្រទេសអ៊ីស្លាមជុំវិញពិភបលោក ។ ក្រៅពីនេះមានបាតុកម្ម អូសបន្លាយជាច្រើនខែនៅព្រំដែនកាហ្សា ធ្វើឲ្យមានអ្នកស្លាប់និងរបួសជាច្រើន​។

ពេលថ្មីៗនេះ លោកត្រាំក៏បានចុះហត្ថលេខាទទួលស្គល់តំបន់ហ្គោឡែន របស់ស៊ីរី ជាទឹកដី​ ស្រប់ច្បាប់របស់អ៊ីស្រាអែល ទទួលរងការថ្កោលទោសជាថ្មី​។​​តំបន់ហ្គោឡែន ត្រូវបានអ៊ីស្រអែលគ្រប់គ្រង​នៅក្នុងសង្គ្រាម​៦ថ្ងៃនៅឆ្នាំ​១៩៦៧ ជាមួយស៊ីរី ​ហ្សកដង់ និងអេហ្ស៊ីប​។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែនអាមេរិកប្រកាស ចាត់ទុកទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ គឺ ជាការធ្វើតាមសំណើររបស់ អ៊ីស្រអែល ​។ ក្រោយកាស សង្គ្រាម​វាយប្រហារកម្ចាត់ក្រុមភែរវកម្ម អាចនឹងបន្តកើតឡើង គឺជាឧកាសដើម្បី អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង ដោយស្រប់ច្បាប់ ដោយយកហេតុផលកម្ចាត់ក្រុមភែរវកម្ម​។

ពីដើម អ៊ីស្រាអែល និងអ៊ីរ៉ង មានទំនាក់ទំនងល្អជាមួយគ្នា អស់រយៈកាលជាង៣០ឆ្នាំ ក៏ប៉ុន្តែក្រោយមកដោយកត្តា នយោបាយនិងផលប្រយោជន៍ ក្នុងនោះក៏មានបច្ច័យជំនឿ សាសនា មួយផង បានធ្វើឲ្យអ៊ីរ៉ង់និងអ៊ីស្រា​អែល ក្លាយទៅជាគូរបដិបក្ខ សត្រូវប្រចាំសត្សវត្តន៍ បើទោះបីជាប្រទេសទាំងពីរនេះ ពុំមានព្រំដែនជាប់គ្នា និងពុំមានការទំនាស់វិវាទអំពីបូរណភាព ទឹកដី ជាមួយគ្នាឡើយក៏ដោយនោះ ។

បន្ទាប់ពីរដ្ឋអ៊ីស្រាអែល ចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៤៨ មក ទំនាក់ទំនង និងកិច្ចសហ ប្រត្តិបត្តិការ រវាងអ៊ីស្រា​អែល និងអ៊ីរ៉ង់ មានភាពល្អប្រើសើរ ហើយ សូម្បីតែក្រោយ ពីមានបដិវត្តន៍ ឥស្លាមឆ្នាំ១៩៧៩ ដែលពេលនោះ អ៊ីរ៉ង់បានផ្តាច់ទំនាក់ទំនងការទូតជា ឯកតោភាគី ជាមួយអ៊ីស្រាអែល ក៏ដោយ! ក៏កិច្ចសហប្រតិបត្តិការ លើផ្នែកយោធា រវាងអ៊ីរ៉ង និងអ៊ីស្រាអែល នៅតែត្រូវបានរក្សាដដែល រហូតដល់ប៉ុន្មានឆ្នាំក្រោយ ទើបប្រទេសទាំងពីរនេះ បានកាត់ផ្តាច់ ទំនាក់ទំនងទាំងស្រុង! មូលបតសំខា​ន់ដោយពេលនោះ ក្រុង Tehran ត្រូវការអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់អាវុធ និងសំភារៈ សឹក ដើម្បីបំរើអោយសង្គ្រាម ដ៏សាហាវឃោរឃៅ ជាមួយនិងប្រទេសភូមិផង គឺ Iraq នោះ ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាអ្នកដែលបានបញ្ជុះបញ្ចូល សហរដ្ឋអាមេ​រិក អោយដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លែអែរជាមួយអ៊ីរ៉ង់ នាឆ្នាំ២០១៥! តែជាការពិត ពីរឆ្នាំមុនពេលដែលមានបដិវត្តន៍ឥស្លាម១៩៧៩ គឺទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្លាប់បានសហការគ្នា ក្នុងផែនការរួមមួយ ដើម្បីផលិតកាំជ្រួច ដែលអាចបំពាក់បានទៅដោយក្បាល គ្រាប់នុយក្លែអែលទៀតផង ។

នៅក្នុងបណ្តាឆ្នាំ១៩៦០ និង១៩៧០ អ៊ីរ៉ង់ក៏ធ្លាប់បានអនុញ្ញតិសំរួលឲ្យក្រុមពួកអ្នកម៉ៅការសំណង់ក៏ដូចជាពួកទីប្រឹក្សាជាតិអ៊ីស្រាអ៊ែល អោយស្នាក់អាស្រ័យប្រកបអាជីពរស់នៅ Tehran យ៉ាងច្រើន! រហូតដល់ពួកនេះ មានទាំងសាលា បង្រៀនជាភាសា Hebrew សម្រាប់ពួកកុមាអ៊ីស្រាអែលទៀតផង! ។ ដោយឡែក ក្រុមហ៊ុនយន្ត​ហោះ EL AL ក៏ធ្លាប់មានជើងហោះហើរ ជាអចិន្ត្រៃយ៍ ហោះទៅមក រវាងក្រុងTeL Avis ជាមួយ Tehran ទៀតផង។

ដោយគោលនយោបាយពង្រីកទឹកដី​របស់អ៊ីស្រាអែល  បានធ្វើឲ្យ អ៊ីស្រាអែល និងអ៊ីរ៉ង មានទំនាស់នឹងគ្នាកាន់តែខ្លាំង ឡើងៗក្លាយជាសត្រូវពូជសាសន៍នឹងគ្នា ។  ហេតុការខាងលើកើតឡើងដោយសារតែអ៊ីរ៉ង់តែងតែង បំផ្លាញផែនការពង្រីកទឹកដីរបស់រដ្ឋាភិបាល អ៊ីស្រាអែល​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print