រថយន្តក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ : រថយន្តក្រុមហ៊ុនសុិនទ្រីបុកជាមួយម៉ូតូបើកច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះ តង សុភារម្យ អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៨០បេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកអ្នកបើកបររថយន្តសុិនទ្រីឈ្មោះ ជន ឈុននី អាយុ២៣ឆ្នាំ មុខរបបើកបររថយន្តសុិនទ្រី មានទីលំនៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-1974 ធ្វើដំណើរតាមផ្លូវលេខ៣៧១ ក្នុងទិស ដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តក្រុមហ៊ុនសុិនទ្រី បើកពីលិចទៅកើតច្រាស ទិសគ្នាយ៉ាងលឿន បុកចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរចុះទៅអន្តរាគមន៍ ដើម្បីសម្រួលចរាចរ និងវាស់វែងយករថយន្ត ម៉ូតូជនរងគ្រោះអ្នកបើកបរទការិយាល័យចរាចរផ្លូវគោកគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print