ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់មិនដឹងមានវិបត្តិអ្វីបានចង.កសម្លាប់ខ្លួននៅនឹងបង្កាន់ដៃច្រាំងទន្លេបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ត្រង់ចំណុចមុខហាងដឹ ស៊ុ ស៊ុបារ ស្ថិតនៅក្នុងភូមិ២ ក្រុម១ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ តែបើតាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា ជាជនជាតិចិន វ័យប្រហែលជាង៥០ឆ្នាំ។
ប្រភពពត៌មានពីប្អូនប្រុស២នាក់ បានឲ្យដឹងថា មុនដំបូងពួកគាត់ បានមកអង្គុយលេង នៅមាត់ទន្លេមួយសន្ទុះក្រោយមក បានងើបទៅនោម ស្រាប់តែឃើញសពបុរសចង.កសម្លាប់ខ្លួន ដោយខ្សែពួរនឹងបង្កាន់ដៃច្រាំងទន្លេមិនដឹងតាំងពីពេលណាមកទេ ទើបពួកគាត់នាំគ្នារត់ទៅប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ។
ប្រភពដដែលបន្តថា តាំងពីព្រលប់មកម្ល៉េះ ពួកគាត់បានឃើញជនរងគ្រោះ ជិះកង់បីមានកាន់ខ្សែពួរ នៅនិងដៃចុះពីលើកង់បី មិនឲ្យលុយគេទៀត ស្រាប់តែដល់ម៉ោងកើតហេតុ ក៏ឃើញចង.កបែបនេះតែម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទង់ទៅជំនាញ មកពិនិត្យនៅពេលព្រឹក ទោះជាយ៉ាងណា យើងមិនទាន់ដឹងថាតើការចងកសម្លាប់ខ្លួន ជាអត្តឃាត ឬជាឃាតកម្មនោះទេរងចាំសមត្ថកិច្ចធ្វើកោសល្យវិច្ច័យសិន៕ជ្រោយពេជ្រ