ខេត្តកំពង់ចាម ៖ ពិតជាគួរអនិច្ចារ្យណាស់ ម្ចាស់ផ្ទះខំជួលជាងស្រូតធ្វើផ្ទះ ដើម្បីឡើងឲ្យទាន់មុនចូលឆ្នាំថ្មី ទទួលបានសិរីសួស្តី តែជាអកុសលពិធីនេះ ក្លាយជាទុក្ខទៅវិញ ខណៈកំពុងរៀបចំឡើង ស្រាប់តែបាក់វេរ៉ង់ដា ដែលធ្វើឡើងពីស៊ីម៉ង់ត៍ បណ្តាលឲ្យមនុស្ស១១នាក់រងរបួស និងមានម្នាក់បានស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៤៧នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងភូមិ ដំបូងកខ្ពស់ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹង វេរ៉ងដាខាងលើមានទំហំ៧ម៉ែត្រ១១ម៉ែត្រ ដែលទើបនឹងសង់រួចរាល់ នឹងរៀបចំឡើងនៅមុនចូលឆ្នាំខ្មែរ ៕ ដោយ ៖ វណ្ណៈ
...