ប្រទេសអង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវកំពុងតែបង្កើនការស្រាវជ្រាវអភិវឌ្ឍន៍ផលិតយន្តហោះមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក ដើម្បីបំពេញតម្រូវការធ្វើដំណើរបានឆាប់បំផុត ។ ប៉ុន្តែយន្តហោះល្បឿនលឿន អាចប្រឈមនឹងបញ្ហាច្រើន ទើបក្រុមអ្នកស្រាវជ្រាវកំពុងតែខិតខំធ្វើឲ្យប្រើសើរឡើង ហើយពេលនេះប្រព័ន្ធរក្សាកំដៅបានធ្វើតេសរួចរាល់។
សារព័ត៌មាន CNBC បានផ្សាយថា ក្រុមហ៊ុន Reaction Engines នៅប្រទេសអង់គ្លេស គឺជាក្រុមហុនដែលកំពុងតែ អភិវឌ្ឍន៍បច្ចេកវិទ្យា Synergetic Air-Breathing Rocket Engines (SABRE)។ បច្ចេកវិទ្យាខាងលើ អាចនឹងផលិតយន្តហោះល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង គឺមានល្បឿនដល់ទៅជិត៦២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ជាមួយនឹងល្បឿនខាងលើ ការធ្វើដំណើរពីLongdond ទៅកាន់ស៊ីដនីប្រទេសអូស្ត្រាលី ត្រូវចំណាយពេលតែ ៤,៥ម៉ោង ប៉ុណ្ណោះ ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្ម កំពុងតែប្រកួតប្រជែង ដើម្បីផលិតយន្តហោះល្បឿនលឿនបំផុត។ ក្រុមហ៊ុនប៊ូអ៊ីង ក៏បានឡើងគម្រោងផលិតយន្តហោះល្បឿលឿនផងដែរ។ ប៉ុន្តែដើម្បីឈានដល់ មហិច្ឆតាខាងលើ ចំបាច់ត្រូវតែផលិតម៉ាស៊ីនដែលអាចទប់កំដៅខ្ពស់ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Reaction Engines ទើបតែបានប្រកាសផ្នែកធ្វើឲ្យត្រជាក់ ត្រូវបានផលិតឡើងដើម្បីទប់កំដៅខ្ពស់ ។ ក្រុមហ៊ុនផលិតបានសម្ភារៈដែលអាចទប់កំដៅបានដល់ទៅ៤២០អង្សាសេ សមស្របទៅនិងល្បឿនលៀនជាងសំឡេង៣ដង។
ការសាកល្បងបានធ្វើឡើង នៅទីតាំងក្រុមហ៊ុន Reaction Engines នៅអាមេរិក ដែលជាដំណាក់កាលតំបូង ឈានដល់ដល់ការផលិតយន្តហោះល្បឿនលឿន ។ការសាកល្បងខាងលើ ដោយផ្នែកទប់កំដៅបានដល់ទៅ១០០០អង្សាសេ ជាកំដៅដែលអាចកើតឡើង នៅពេលយន្តហោះហោះហើរក្នុងល្បឿន ជាង ៦២០០គីលូម៉ែត្រក្នុងមួយម៉ោងនោះ៕
ដោយ៖ មែវ សាធី