យិន​ ម៉ាណា​ ត្រូវ​បានផ្ទេរ​ពី​ពន្ធនាគារ​ប៉េហ្ស៊ី​ ទៅ​ដេកនៅមន្ទីរពេទ្យ​រុស្ស៊ី​ ព្រោះ​ជំងឺ​

ចែករំលែក៖

ភ្នំពេញ​៖ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បញ្ជាក់​ថា​ នាង​ យិន​ ឃុន​ម៉ី​ ហៅ​ម៉ាណា​ ដែល​បេីក​រថយន្ត​យ៉ាង​សាហាវ​បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ប៉េហ្ស៊ី​ ទៅ​ដេក​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​យប់​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ ។

នាង​ យិន​ ឃុន​ម៉ី​ ហៅ​ម៉ាណា​ មាន​ជំងឺ​សួត​និង​ថប់​ដង្ហើម​ ។

សូម​បញ្ជាក់​ថា​ នាង​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​ តែមួយ​បទល្មើស​ប៉ុណ្ណោះ​ គឺ​ បេីកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា​ “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ។

ជាមួយ​គ្នា​នេះ​ លោកស្រី​ ផាត់​ ពៅ​ អាយុ​៥០ឆ្នាំ​ ជា​ម្តាយ​បង្កើត​សព​និស្សិត​ ឌុំ​ រីដា​ នៅ​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ដាក់​ពាក្យ​បណ្ដឹង​ផ្លូវការ​ចូល​លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ប្តឹង​ជនបង្ក​ យិន​ ម៉ាណា​ អាយុ​១៧ឆ្នាំ​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០ម៉ឺន​ដុល្លារ​អាមេរិក​ និង​ ស្នើ​ឱ្យ​ចាត់ការ​តឹងរ៉ឹង​បំផុត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​រូប​នេះ​ ។

ប៉ុន្តែ​ក្រោយ​មក​ ព្រម​ទទួល​សំណង​ចំនួន​៧ម៉ឺន​ដុល្លារ​អាមេរិក​ ។

នារី​ ​យិន​ ឃុន​ម៉ី​ ហៅ​ ម៉ាណា​ បាន​បេីក​រថយន្ត​ទំនើប​ ​​RANGE ROVER​ ផ្លាក​លេខ​2AF-7777​ បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។

ជុំវិញ​បញ្ហា​នេះ​ មហាជន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ រហូត​ជនបង្ក​ចូល​ខ្លួន​សារភាព​ដោយ​ខ្លួនឯង​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print