មុនបន្តិច៖ ក្មួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលមរណភាព ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបាត់បង់ក្មួយបង្កើតរបស់ គាត់ដែលលាគ្មានថ្ងៃត្រឡប់ ខណៈមុននេះបន្តិចគាត់បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពី លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត័មាន។
លោកបន្តថា៖ ក្មួយប្រុសរបស់ លោក ខៀវ កាញារីទ្ធនេះ មានឈ្មោះ នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ដោយឡែកបើតាម លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook របស់លោកថា លោក នាវនៅ បញ្ញាពិសិដ្ឋ ជាមន្រ្តីសកម្មម្នាក់របស់ក្រសួងព័ត៌មានវ័យក្មេង។ លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក នាវនៅ បញ្ញាពិសិដ្ឋ ផងដែរ៕

 

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print