រថយន្តយីឌុបបើកបុកថយន្តតាក់សុី ត្រង់ចំណុចស្តុបបែកជាបួនខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកយីឌុប មួយគ្រឿងជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងប្រភេទតាក់សុីត្រូង់ចំណុចស្តុបបែកជាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៩ខែមេសាឆ្នា២០១៩ស្ថិតចំណុចស្តុប ណតប្រីត តាមបណ្តោយផ្លូវ២០០៤កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តយីឌុបមួយគ្រឿងម៉ាកMITSUBISHក្បាលពណ៌ខ្មៅលាយសពាក់ស្លាកលេខតាកែវ3A-1498ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងលុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តតាក់សុីម៉ាកប្រូសមួយគ្រឿងពណ៌ក្រហមពពាក់ស្លាកលេខភ្នំពេញ2AM-7735បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យរថយន្តតាក់សុីខ្ទាតទៅអៀបនិងបង្គូលភ្លើងតាមចិញ្ចើមផ្លូវបណ្តាលរងការខូចខាតមួយចំហៀងរថយន្តយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ចំណែករថយន្តយីឌុបបើករត់បានប្រមាណជាង៣០ម៉ែត្រតៃកុងឈប់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លីវច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print