ភ្នំពេញ ៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេនៅតំបន់ អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ បានប្រកាសពីការផ្តល់អត្ថប្រយោជន៍ថ្មីជាច្រើនលើការធ្វើដំណើរ សម្រាប់អតិថិជន Grab Platinum និង Grab Gold ក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទូទាំងតំបន់អាស៊ីអាគ្នេយ៍។ Grab បាន ចុះហត្ថលេខាជាមួយនឹងដៃគូច្រើនជាង១៥០ នៅឯអាកាសយានដ្ឋានធំៗជាច្រើនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរាប់បញ្ចូលទាំងរាជធានីភ្នំពេញ និងសៀមរាប ផងដែរ។
អត្ថប្រយោជន៍ទាំងនោះរួមមាន ការចូលទៅ កាន់កន្លែងរង់ចាំចេញដំណើរចំនួន៧០កន្លែង ជាមួយនឹងអត្រាបញ្ចុះតម្លៃរហូតដល់ទៅ៥៥% និងការបញ្ចុះ តម្លៃរហូតដល់២០% នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេច្រើនជាង ៨០កន្លែង។ រាល់ការចំណាយថ្មីៗ ទាំងអស់ អាចនឹងត្រូវបានទូទាត់ តាមរយៈកម្មវិធី GrabRewards របស់ Grab។ ការផ្តល់អត្ថប្រយោជន៍ថ្មីនេះ បង្ហាញពីការពង្រីកខ្លួនដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់កម្មវិធី Grab Rewards ចាប់តាំងពីការដាក់ឲ្យកម្មវិធី នេះដំណើរការក្នុងឆ្នាំ២០១៧មក។
នៅកម្ពុជា អ្នកប្រើប្រាស់ Grab អាចចូលសម្រាក និងពិសារហារនៅ Plaza Premium ទាំងនៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។ អតិថិជនទាំងអស់ ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃនៅ ភោជនីយដ្ឋាន Bon Con Chicken និងផាកកាហ្វេ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ។
លោក Ron Wong (រ៉ុន វ៉ង) អគ្គនាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Grab Cambodia មានប្រសាសន៍ថា៖ «ទិន្នន័យរបស់ Grab បង្ហាញថា អាកាសយានដ្ឋានជាតិ ក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងទៅទទួល អ្នកដំណើដ៏ច្រើនបំផុតនៅកម្ពុជា និងទូទាំងតំបន់នេះ។ ស្របពេលដែលការធ្វើដំណើរគឺជាផ្នែកដ៏សំខាន់នៃ ជីវិតរស់ នៅអតិថិជនរបស់យើង បច្ចុប្បន្នយើងមានបំណងក្នុងការផ្តល់នូវបទពិសោធដ៏អស្ចារ្យមួយសម្រាប់ អ្នកធ្វើដំណើរទាំងអស់នៅអាស៊ីអាគ្នេយ៍។ តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ យើងកំពុងតែពង្រីកខ្លួនពីការ ផ្តល់ជូនបទពិសោធទូទាត់យ៉ាងរលូន និងការដំណើរប្រកបដោយសុវត្ថិភាព ទាំងទៅនិងមកពីអាកាស យានដ្ឋាន រហូតដល់ការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើន នៅឯអាកាសយានដ្ឋាន»។
វិស័យទេសចរណ៍ កំពុងតែរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលទីផ្សារធ្វើដំណើរសរុបជាមួយ របស់តំបន់នេះ ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ប្រមាណជា១៤៩ពាន់លានដុល្លារអាមេរិក កាលពី ឆ្នាំ២០១៧។ អ្វីដែលពិសេសនោះគឺថា ការធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងទុកថានឹងមាន ប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់តំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ បើយោង ទៅ តាមលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) អ្នកធ្វើដំណើរទៅក្នុងតំបន់អាស៊ាន ក្នុងឆ្នាំ២០១៥ មានរហូតដល់ទៅ ៤២ ភាគរយ ក្នុងចំណោមចំនួនអ្នកទេសចរណ៍សរុបក្នុងតំបន់នេះ។ បើយោងទៅតាម ទិន្នន័យស្រាវជ្រាវទីផ្សារបស់ Grab អ្នកធ្វើដំណើរមកពីអាស៊ាន មានការធ្វើដំណើរច្រើនជាង៣៧លានដង៕ ដោយ វឌ្ឍនា