លោក ឃួង ស្រែង អភិបាលរាជធានី ស្នើដល់អង្គការសមាគមធ្វើសកម្មភាព ដោយសេរីគ្មានការគំរាមកំហែងនិងមិនលម្អៀង បន្ដចូលរួមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ច សង្គមឲ្យរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានស្នើដល់សមាគម អង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក សមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេស ធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលម្អៀង ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគោលការណ៍ណែនាំបទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ខណៈលោក ចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយ សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានា នៅក្នុងមូលដ្ឋានខណ្ឌរាជធានីភ្នំពេញ ក្រោមប្រធានបទស្ដីពីភាពជាដៃគូប្រកបដោយ ការទទួល ខុសត្រូវ កាលពីព្រឹកអង្គារ៥កើត ខែចេត្រ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ០៩ ខែមេសាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញា បានលើកឡើងថា៖ ការបង្កើតឲ្យមានច្បាប់ស្តីពីសមគមនិងអង្គការមិន មែនរដ្ឋាភិបាល គឺក្នុងគោលបំណងការពារសិទ្ធិសេរីភាពនៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់និងការពារផលប្រយោជន៍សាធារណៈព្រមទាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យមានបុគ្គលភាពគតិយុត្តព្រមទាំងកំណត់ទំនាក់ទំនង រវាងសមាគមអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងអាជ្ញាធរសាធារណៈក្នុងការអភិវឌ្ឍសង្គម លើគ្រប់វិស័យគឺមានបំណងណាមួយក្នុងការគាបសង្កត់កម្រិតសិទ្ធិសេរីភាពបុគ្គល ឬអង្គការសង្គមស៊ីវិលក្នុងការបញ្ចេញមតិនិងការចូលរួម ក្នុងសកម្មភាពនយោបាយសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ដូចតែមជ្ឈដ្ឋានខ្លះបានលើកឡើងនោះឡើយ។
លោកបានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩ កន្លងទៅអង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកដែល បានតម្កល់សំណុំឯកសារនិងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានសរុប ៥៥២៣ អង្គភាពនិងសមាគមអង្គការមិនមែនរដ្ឋាភិបាល បរទេសដែលបាន ចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួន ៤១៩ អង្គភាពក្នុងនោះអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងសហគមន៍ ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន ៧២៩ អង្គភាពបាននិងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន។ស្របតាមច្បាប់ជាធរមានដោយ គ្មានការហាមឃាត់ការរារាំងណាមួយឡើយ។ ជាមួយគ្នានេះតាមរយៈតួលេខខាងលើ បានបង្ហាញថាចំនួនសមាគមអង្គការមិនមែនរដ្ឋាភិបាលគ្មានការថយចុះ ដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួនដែលជាញឹកញាប់ តែងតែចោទប្រកាន់មកលើរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានពីការដាក់កំហិតលើសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមទាំងសិទ្ធិសេរីភាព នៃការបញ្ចេញមតិនោះឡើយ។
សម្រាប់វេទិការពិគ្រោះយោបល់ជាមួយ សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅក្នុងមូល ដ្ឋានរាជធានីភ្នំពេញ ព្រោះតែនេះគឺជាលើកទី 1 សម្រាប់ឆ្នាំ 2019 ដឹងជាលើកទី 2 ហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីជំនួបនៃវេទិកាលើកដំបូងកាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2018 និងក្រោយពេលដែលក្រសួងមហាផ្ទៃត្រូវតែបានរៀបចំវេទិកានេះជាលើកទី 2 កាលពីថ្ងៃទី 17 ខែមករាឆ្នាំ 2019 កន្លងទៅថ្មីៗនេះ។
លោកឃួងស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះប្រធានបទនៃអង្គវេទិកា យើងបានកំណត់យកប្រធានបទ ស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវដែលជាប្រធានបទនេះ ចង់សំដៅទៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់និងកំណត់ អំពីទំនួលខុសត្រូវរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលដើម្បីធានាថា រាល់សកម្មភាពដែលយើងបានធ្វើពិតជាបានគិតគូរអំពីឧត្តមប្រយោជន៍ជាតិ បម្រើផលប្រយោជន៍សាធារណៈនិងមិនប្រាសចាកពីគោលការណ៍ សណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះក្នុងភាពជាដៃគូប្រកបដោយក៏ការទទួលខុសត្រូវ យើងចាំបាច់ត្រូវមានភាពប្រាកដនិយមមានទំនុកចិត្តគោរពសិទ្ធិគ្នាគាំទ្រគ្នា និងយោគយល់អធ្យាស្រ័យគ្នាព្រមទាំងរៀនសូត្រនិងចេះចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់និងឥតលាក់លៀម។
លោកសង្ឃឹមថា៖ ឯកឧត្តមលោកជំទាវលោកលោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះនិងលើកឡើង នូវមតិយោបលបញ្ហាប្រឈមការរិះគន់ក្នុងន័យស្ថាបនាក៏ដូចជាអនុសាសន៍ល្អល្អ ជូនដល់សមាជិកសមាជិកានៃអង្គចៅក្រមមួយដើម្បីធ្វើការពិភាក្សា វែកញែកស្វែងរកដំណោះស្រាយនិងកាលានុវត្តភាព និងភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការសង្គមស៊ីវិល។ រូបភាពចូលទាំងឡាយ ដែលទទួលបានតាមរយៈវេទិកាពិគ្រោះយោបល់ក្នុងឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសម្រាប់តម្រង់ទិសនិងការកែលម្អភាពអសកម្មបំពេញបន្ថែម ចំនុចខ្វះខាតនិងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដូចអ្វីដែល យើងបានធ្វើក្នុងវេទិការពិគ្រោះយោបល់លើកដំបូងកន្លងមកហើយ ។
លោក អភិបាល ក៏បានស្នើដល់សមាគមអង្គការមិន មែនរដ្ឋាភិបាល ក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃក៏ដូចជាសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបាន ចុះអនុស្សារណៈនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែងនិងមិនលំអៀង ស្របតាម ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគោលការណ៍ណែនាំ បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លោកអភិបាល ក៏ស្នើឲ្យតំណាងដៃគូអភិវឌ្ឍន៍តំណាងសហគមន៍និងតំណាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តការឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការផ្តល់សេវាសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចឲ្យកាន់តែមានភាពរីកចម្រើន ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងការទទួលខុសត្រូវខ្ពស់៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print