ដូចការព្យាករ បន្ទាប់ពីស៊ីរី គឺអ៉ីរ៉ង ជាប្រទេសដែលអាមេរិកត្រូវកម្ចាត់

ចែករំលែក៖

អ៉ីរ៉ងគឺជាប្រទេសដែលតែងតែធ្វើឲ្យអាមេរិក និងសម្ព័ន្ធ អ៉ីស្រាអែល មិនបានសម្រេចនៅគោលដៅគ្រប់គ្រងតំបន់មជ្ឈឹមប៉ូពា ដោយសារតែ អ៊ីរ៉ងបានជួយដល់ប្រទេស ជិតខាងរបស់ខ្លួន ក្នុងនោះមានទាំងស៊ីរី យេម៉ែន និងប៉ាឡេ ស្ទីន ជាដើម ។

តាំងពីដើមមក អាមេរិកនិងអ៊ីស្រាអែលបាន រកឱកាសកម្ចាត់អ៊ីរ៉ង់ តែ មិនបានដូចបំណង ។នៅពេលនេះ​ក្រោយអាមេរិក ដាក់កម្លាំងទាហានបដិវត្តន៍អ៊ីរ៉ង ជាក្រុមភេរវកម្មនោះ ទាហានអ៊ីរ៉ងនឹងប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំង ។ ទាហានអ៊ីរ៉ងនៅក្រៅប្រទេសគឺជាគោលដៅ វាយប្រហាររបស់កម្លាំងទាហានអ៊ីស្រាអែល​ដូចដែលបានវាយប្រហារនៅលើទឹកដីស៊ីរី​។

កន្លងមក អ៊ីស្រាអ៊ែលបានបើកការវាយប្រហារទីតាំង ទាហានអ៊ីស្រាអែល នៅក្នុងទឹកដីស៊ីរីដោយអ៊ីស្រាអែល បានចាត់ទុកថា​ទាហានអ៊ីរ៉ង បានជួយដល់ក្រុមភេរវកម្ម ។នៅពេលនេះ អាមេរិក និងអ៊ីស្រាអែល អាំចយកលេះកម្ចាត់ក្រុមភេរវកម្ម អាចវាយប្រហារទៅលើកម្លាំងឆ្នាំបដិវត្តន៍អ៊ីរ៉ង គ្រប់ពេលវេលា​។

ចំពោះអ៊ីរ៉ងវិញ​ដោយមានខ្នងបង្អែករុស្ស៊ី ចិននៅពីក្រោយ អ៊ីរ៉ង នឹងទប់ស្កាត់រាល់សកម្មភាពឈ្លានពាន់របស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង ។ ជាមួយគ្នានេះ មេទ័ពអ៊ីរ៉ង់ព្រមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅឱ្យឆ្ងាយពីនាវាចម្បាំងរបស់ខ្លួន។

សារព័ត៌មាន​ sputnik  បានផ្សាយថា មេបញ្ជាការយោធាអ៊ីរ៉ង់ លោក Mohsen Rezaei បានព្រមានកងនាវាអាមេរិកឱ្យរក្សានាវារបស់ខ្លួន ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង នៅឱ្យឆ្ងាយពីនាវារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ លោក Rezaei បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «លោក ដូណាល់ ត្រាំ សូមប្រាប់ឱ្យនាវាចម្បាំងរបស់អ្នកនៅឯឱ្យឆ្ងាយពីកងកម្លាំងឆ្មាំបដិវត្តន៍…បើពុំដូច្នោះទេ យើងនឹងចាត់វិធានការ ចាំបាច់នានាដើម្បីការពារខ្លួន»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Rezaei កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាជាអង្គការភេរវកម្មលើកដំបូងបំផុត មិនធ្លាប់មានពី មុនឡើយ។

ក្រោយពេលអាមេរិកប្រកាសដាក់កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង ជាក្រុមភេរវកម្មនោះ  អ៊ីរ៉ងក៏បានអ៊ីរ៉ង់ថ្កោលទោស និងចោទអាមេរិកជាថ្មីទៀតថាជា «មេភេរវករពិភពលោក» តាមរយៈការយកអ៊ីរ៉ង់ជាល្បែងនយោបាយជួយអ៊ីស្រាអែល។

អ៊ីរ៉ង់បានថ្កោលទោសទង្វើរបស់អាមេរិក ដែលបានចាត់បញ្ចូលកងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ IRGC ជាអង្គការភេរវកម្ម ដោយវាគឺជាការជួយមួយផ្សេងទៅដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងតែព្យាយាមទៅរកការជាប់ឆ្នោតសម្រាប់អាណត្តិទី ៥ ហើយ ទីក្រុងតេហេរ៉ង់ក៏បានហៅសហរដ្ឋអាមេរិកថា ជាមេភេរវករនៅលើពិភពលោកផងដែរ។

តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការបោះឆ្នោតសកលនៅអ៊ីស្រាអែលបានចាប់ផ្តើមប្រព្រឹត្តទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថារដ្ឋបាលរបស់លោកបានសម្រេចជាផ្លូវការ ចាត់បញ្ចូលកងកម្លាំងអ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីអង្គការភេរវកកម្ម។ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) ក៏បានចេញមុខថ្កោលទោសទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ហើយចោទសហរដ្ឋអាមេរិកថា គឺជាមេក្លោងភេរវកម្មពិតប្រាកដនៅលើពិភពលោក។ ចំណែកឯរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានចាត់ទុកការសម្រេចចិត្តរបស់អាមេរិកថា គឺជាកាដូមួយផ្សេងទៀតសម្រាប់ លោក Netanyahu នៅមុនការបោះឆ្នោត។

គួរជម្រាបថា ក្រោយពីកងកម្លាំងពិសេស IRGC ត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់បញ្ចូលក្នុងបញ្ជីអង្គការភេរវកម្ម ប្រទេសអ៊ីរ៉ង់បាន ប្រកាសចាត់ទុកសហរដ្ឋអាមេរិក «ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម» ហើយចាត់បញ្ចូលកងអង្គភាពយោធាអាមេរិក (CENCTOM) ដែលធ្វើប្រតិបត្តិការ នៅអាស៊ីខាងលិច មជ្ឈិមបូព៌ា អាហ្រ្វិកភាគឦសាន និងឈូងសមុទ្រពែក ជាអង្គការភេរវកម្មដូចគ្នា។ កន្លងមកនេះរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម និងតំបន់ ហ្គោឡេនហេចស៍ (Golan Heights) ជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអ៊ីស្រាអែលផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print