នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជាប់ឆ្នោតជាថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៩ ខែមេសា

ចែករំលែក៖

បណ្តាញទូរទស្ស​ប៉ុស្ត៍លេខ​១២​របស់អ៉ីស្រាអែល នៅថ្ងៃទី​១០ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីណេតាន យ៉ាហូទទួលបានជ័យជំនៈ នៅក្នុងការបោះឆ្នោត ​ហើយបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអាណាត្តិទី​៥ ជាបន្តទៀត។

ជាមួយនិងលទ្ធផលក្រោយរាប់សន្លឹកឆ្នោតបាន​៩៦ភាគរយ គណបក្ស​ Likud ​របស់នាយករដ្ឋមន្ត្រីណេតាន យ៉ាហូ និងគណបក្សសម្ព័ន្ធមិត្តទទួលបាន ៦៧កៅអី ក្នុងចំណោម ១២០កៅអីក្នុងសភា ។ ចំណែកគណបក្សប្រឆាំងទទួលបាន ៣៦កៅអី​។ ការបោះឆ្នោតលើកនេះមានគណបក្សនយោបាយ ៣៩គណបក្សចូលរួម​។

ប៉ុន្តែបណ្តាញព័ត៌មានផ្សេងៗទៀតបានផ្សាយថា នៅក្នុងការបោះឆ្នោត សភាលើកទី២១របស់អ៊ីស្រាអែលកាលពីថ្ងៃទី ៩ខែមេសា នាយករដ្ឋមន្ត្រី Netanyahu និងមេបក្សប្រឆាំងលោក Benny Gantz បានប្រកាសទទួលជ័យជំនៈនៅក្នុងការបោះឆ្នោត ដូចគ្នា ។

សារព័ត៌មាន RT បានផ្សាយថាគណបក្ស ខៀវនិងស របស់លោក Gantz ទទួលបាន៣៧កៅអីក្នុងសភា ចំណែកគណបក្ស Likud របស់លោកនេតាន់យ៉ាងហូទទួលបាន៣៣កៅអី។ ចំណែកការស្ទងមតិ របស់បណ្តាញព័ត៌មាន មួយផ្សេងទៀត គឺ គណបក្សទាំងពីរ ទទួលបាន ៣៦កៅអីដូចគ្នា ។

ប៉ុន្តែនៅក្នុងសភាអ៊ីស្រាអែលដែលមាន១២០កៅអី អាចនឹងធ្លាក់មកលើដៃលោកណេតានយ៉ាងហូគគ្រប់គ្រងសំឡេងភាគច្រើន ដោយមានការគាំទ្រពី បក្សប្រឆាំងផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាល ចម្រុះ។

លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាសនៅថ្ងៃទី១០ខែមេសានេះ។ លោកណេតានយ៉ាងហូ មានប្រៀបនយោបាយ លើបក្សប្រឆាំង ដោយទទួលបានការជួយអន្តរគមន៍ពីប្រធានាធិបតីអាមេរិក ក្នុង នោះមាន តំបន់ហ្គោឡែន ហើយពេលនេះគឺ ការប្រកាសចាត់ទុក ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង ថាជា ក្រុមភេរវកម្ម។ ទាំងនោះគឺជាអ្វីដែល អ្នកនយោបាយអ៊ីស្រាអែល ចង់បានដើម្បីពង្រីកទឹកដីអ៊ីស្រាអែលឲ្យកាន់តែធំ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print