ចេញពីធ្វើការ ចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្តភាពនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីធ្វេីការបំណងទៅផ្ទះខណះមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវជនសង្ស័យដងកាំភ្លេីងភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាពតែលិកចោរមានចត្តិទុកម៉ូតូកញ្ចាស់អោយទុកជិះទៅប្តឹងប៉ូលិស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅដីវាលខាងជើងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុឹម ចាន់ថន ភេទស្រីអាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ សាព្រីណា មានប្តីឈ្មោះ សាក់ សិទ្ធ អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។ ចំណែកម៉ូតូ ដែលចោរដៃឆើត យកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9538 ជាកម្មសិទ្ធរបស់ឪពុកឈ្មោះ កាន សាក់ មានទីលំនៅ ក្នុងភូមិជាមួយគ្នា ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ចេញពីធ្វើការ ឈប់ទិញម្ហូបមុខរោងចក្រហើយ ជិះម៉ូតូឆ្ពោះទៅផ្ទះ តាមផ្លូវបេតុង ជាប់ប៉ុស្តិ៍កំបូល ឆ្ពោះទៅវត្តតាភេម លុះទៅដល់ ដីវាលខាងជើងវត្ត ក្រៅភូមិ ជិតឡើងដល់ផ្លូវចូលភូមិរំដូលហើយ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ ម៉ាក វ៉េវ កញ្ចាស់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1C-1388 វ៉ាជែងទៅឈប់ស្ទាក់ពីមុខ ឃាត់ឲ្យឈប់ ដកកាំភ្លើងខ្លី ពណ៌ខ្មៅប្រផេះ ភ្ជង់គម្រាមឲ្យចុះ ត្រូវបាននាងសូមអង្វរ សុំយកកាតក្រោមកែបម៉ូតូ ជនសង្ស័យយល់ព្រម ចាក់សោបើកកែប យកកាតរោងចក្រ គ្រវែងចោលនៅដីហើយ បើកម៉ូតូរត់គេចទៅបាត់ ដោយបន្សល់ទុកម៉ូតូអាវ៉េវកញ្ចាស់ នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ លោកចោរប្លន់យកម៉ូតូថ្មីទៅបាត់ ទុកអាកញ្ចាស់ឲ្យជនរងគ្រោះ ផ្អើលដល់សមត្ថកិច្ចចុះទៅ សាកសួរ ពិនិត្យដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះ រួមជាមួយម៉ូតូជនល្មើសមួយគ្រឿង មកបន្តសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តធ្វើការស្រាវជ្រាវ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print