បង្ក្រាប​ក្លិប​កម្សាន្ត​ដ៏​ធំមួយ​ នៅ​ខណ្ឌ​ចំការមន​ ពាក់ព័ន្ធ​គ្រឿង​ញៀន​ ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់​

ចែករំលែក៖

ភ្នំពេញ​៖អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ដឹកនាំ​កម្លាំង​រាប់​សិប​នាក់​ បង្ក្រាប​ទីតាំង​ក្លិប​មួយ​កន្លែង​យីហោ​”ម៉ៃ​ អាមី”​ ស្ថិត​នៅ​ផ្លូវលេខ៣៦០​ សង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន​ ដោយ​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៩​ ។

ប្រភពព័ត៌មាន​​ បាន​ឱ្យ​ដឹងថា​ ទីតាំងមួយនេះ​អាជ្ញាធរ​បានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ​ ថែមទាំងបានបិទលែង​ឱ្យ​ដំណេីរការ​ទៀតផងតែមិនបានយូរប៉ុន្មានក៏បេីកវិញ​ ។

រហូត​មក​ទល់​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៩​ កម្លាំងស្នងការនគរបាលរាជធានី​ភ្នំពេញ​ ដឹងនាំដោយលោក​លោក​ឧត្តម​សេនីយ៍ឯក​ ស​ ថេត​ ចុះបង្ក្រាប​ទ្រង់ទ្រាយ​ធំ​និងឃាត់ខ្លួនមនុស្សជាច្រេី
ន​នាក់រួមទាំងថ្នាំញៀនមួយចំនួនធំ​ផងដែរ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​អស់​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ធ្វើ​ការ​សាកសួរ​តាម​នីតិវិធី​ ។

សូម​បញ្ជាក់​ថា​ ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លេីក​នេះ​ ប្រហាក់ប្រហែល​នឹង​ការ​បង្ក្រាប​នៅ​រ៉ុក​ របស់​អ្នក​ឧកញ៉ា​គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ផងដែរ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print