សម្តេចតេជោ ហ៊ុន សែន៖ នៅតែ៤ថ្ងៃទៀត ថ្ងៃចូលឆ្នាំនឹងមកដល់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា៖ នៅតែ៤ថ្ងៃទៀត ថ្ងៃចូលឆ្នាំនឹងមកដល់សង្ឃឹមថា បងប្អូនជនរួមជាតិបានត្រៀមខ្លួន និងរៀបចំលំនៅដ្ឋាន វត្តអារាម ទីរមណីយដ្ឋាននានារួចស្រេចជាបណ្តើរៗហើយ ដើម្បីទទួលទេវតាឆ្នាំថ្មី។ ក្នុងប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតវិញក៏កាន់តែមានចំនួនច្រើនឡើង ប្រកបដោយទឹកមុខរីករាយ សង្ឃឹមថានឹងបានជួបជុំក្រុមគ្រួសារ ឪពុកម្តាយ មាមីង ជីដូនជីតា និងបងប្អូនញាតិការ ដើម្បីមានឱកាសបានធ្វើបុណ្យទានសាងកុសលរួមគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សម្តេចសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសអោយមានភាពងាយស្រួល និងកក់ក្តៅ ទាំងនៅតាមច្រកចូលតាមព្រំដែន និងនៅតាមច្រកព្រលានយន្តហោះ។

សម្តេចសូមបងប្អូន កូនក្មួយ បើកបរគោរពច្បាប់ និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print