សមត្ថកិច្ច​បញ្ជូន​បុរស​ដៃ​ខ្លាំង​វៃ​នារី​ម្នាក់​ដួល​អុក​គូទ​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖បុរស​ម្នាក់​ដែល​មហាជន​ឱ្យ​រហស្សនាម​ថា​បុរស​ដៃ​ខ្លាំង​ វៃ​នារី​ម្នាក់​មួយ​ដៃ​អុក​គូទ​នឹង​ថ្នល់​ នៅ​ផ្សារ​កណ្ដាល​​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការ​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។

មន្ត្រី​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ថ្លែង​ប្រាប់​ ថា​ កន្លងមក​ជនសង្ស័យ​ ធ្លាប់ជាប់គុកព្រៃស​រយៈពេល១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧ដល់​ឆ្នាំ​២០០៨ ពីបទ​បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបាន​ប្តឹង​ដោយឪពុកម្ដាយបង្កើត តែម្ដង​ ។

ពេល​នេះ​ មហាជន​រង់ចាំ​មើល​ថា​ តេី​តុលាការ​នឹង​សម្រេច​យ៉ាង​ដូចម្ដេច​ចំពោះ​បុរស​ដៃ​ខ្លាំង​រូប​នេះ​ ។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។

បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print