Update ៖ គួអោយរន្ធត់ណាស់ ! ផ្ទុះធុងហ្គាសរថយន្តបណ្តាលឱ្យឆេះខ្លោចប៉េអឹមផ្ទៃប្រទេសម្នាក់ នៅក្រុងតាខ្មៅ ខ្លោចរួញ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត

ចែករំលែក៖

ខេត្តកណ្ដាល៖ គួរអោយរន្ធត់និងសោកស្តាយបំផុតចំពោះគ្រោះអាសន្នមើលមិនឃើញ គឺនៅវេលាម៉ោងជាង១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ មានករណីផ្ទុះធុងហ្គាសរថយន្តបណ្តាលឱ្យឆេះខ្លោចមនុស្សរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។
ហេតុការណ៍នេះ កេីតឡើងនៅចំណុចតាមបណ្តោយមាត់ស្ទឹង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ងន គន្ធា ភេទប្រុស ជាមន្ត្រីកងរាជអារុធហត្ថលេីផ្ទៃប្រទេសមានឋាននន្តរសក្តិថ្នាក់វរសេនីយ៍ទោ ជាម្ចាស់រថយន្តGX470 ពាក់ផ្លាកលេខភ្នំពេញ 2M-8062 និងម្នាក់ទៀត ដែលនៅក្បែរនោះរងរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណទេ បានទៅសង្គ្រោះនៅ មន្ទីរ ពេទ្យដោយខ្លួនឯង។
សមត្ថកិច្ចបន្តថា៖ មុនពេលកេីតហេតុ រថយន្តនេះជិះសុខៗស្រាប់តែហុយផ្សែង រួចផ្ទុះតែម្តង បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ។
ករណីនេះ គឺបណ្ដាលឱ្យម្ចាស់រថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ។
ភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង បានចេញអន្តរាគមន៍ និងមានរថយន្តរបស់អង្គរក្ស ចំនួន២គ្រឿងទៀតក៏ជួយអន្តរាគមន៍ផងដែរ។
នេះជាបទពិសោធន៍មួយទៀត សម្រាប់អ្នកបេីកបររថយន្ត ដែលត្រូវត្រួតពិនិត្យរថយន្តជាទៀងទាត់ ដេីម្បីចៀសវាងហេតុការណ៍ជាយថាហេតុណាមួយ ពិសេសការតំឡើងខុសបច្ចេកទេសងាយប្រឈមបញ្ហាគ្រោះថ្នាក់ ហើយការតំឡើងកែច្នៃដាក់ហ្គាសនេះក៏មិនត្រូវពិនិត្យបច្ចេកទេសបានត្រឹមត្រូវពីមន្ត្រីជំនាញ ឬមានច្បាប់ទម្លាប់នោះដែរ៕

...

ដោយ៖ ជឺ តុងឡេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print