ជួបជុំផឹកស៊ីច្រៀងជេរដៀមដាម នាងទ្រាំមិនបានវាយមួយដំបងបែកក្បាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: មានករណីហិង្សាដោយចេតនាមួយ បណ្តាលឲ្យបុរសម្នាក់បែក​ក្បាលហូរ​ឈាមកក្លាក់ ដោយសារពេលស្រវឹងស្រាមាត់មិននៅស្ងៀមបែរជាស្រែកច្រៀងនិង ជេរ​ដៀម​ដាមដាក់ស្រ្តីម្នាក់ ធ្វើឲ្យនាងទ្រាំមិនបានទាញដំបងវាយក្បាលបុរសនេះតែម្តង ។

ករណីហិង្សាដោយចេតនានេះកើតឡើងកាលពី វេលាម៉ោង ៥ល្ងាច ថ្ងៃព្រហស្បតិ៍៧ កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសាឆ្នាំ ២០១៩ នៅចំណុចផ្ទះ​ភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ក្រោយមានអំពើហិង្សានេះកើតឡើង ស្រ្តីជាជនសង្ស័យ ឈ្មោះ អ៊ូ ចាន់វ៉ាន់ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើត្រូវបាននគរបាលឃាត់ខ្លួន ។រីជនរងគ្រោះឈ្មោះ អ៊ុ សុភ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ មិនពិតប្រាកដ ដែលរងរបួសបែកក្បាល ត្រូវបានគេដឹកយកទៅរុំរបួសនៅមន្ទីរពេទ្យភ្លាមៗដែរ  ។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារ​មុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រាដើរកាត់មុខផ្ទះស្រែកឡូឡានិង ច្រៀងដៀម​ដាម​ជេរប្រមាថ​ទៅលើស្រ្តីសង្ស័យ ជាហេតុធ្វើឲ្យនាងទ្រាំលែង​បានទាញដំបងវាយក្បាល​ជនរង​គ្រោះរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print