អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងទាំងស្រុងនៅជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងទាំងស្រុង ដែលនៅជាប់បុរីMK តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ។
យោងតាមសម្ដីស្ត្រីជាម្ចាស់រងគ្រោះបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា៖ មុនកើតហេតុ ក្រុមគ្រួសារគាត់បាននាំគ្នាចូលសម្រាកដូចរាល់ដង ខណៈតែដេកលង់លក់ស្រួល ស្រាប់តែទុស្សេខ្សែរភ្លើងបង្កជាអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរូបគាត់ ព្រមទាំងប្ដី និងកូនស្រី នាំគ្នារត់ចេញពីក្នុងផ្ទះយ៉ាងប្រញ៉ាប់ប្រញាល់ទាំងមិនបានយករបស់របបក្នុងផ្ទះសូម្បីតែបន្តិច ។
ជាមួយគ្នានោះ បងប្អូនអ្នកជិតខាងក៏បានខំប្រឹងជួយយកទឹកជះពន្លត់ជាច្រើននាក់តែនៅមិនរលត់ ព្រមទាំងបានទាក់ទងទៅខាងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ តែដោយសារផ្ទះរងគ្រោះមានលក្ខណះសង់ឡើងពីឈើ ប្រក់សង្កសី ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងឆាប់រហ័ស រហូតអស់ផ្ទះចំនួន២ខ្នងទាំងស្រុង បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ក៏ដោយ ។
ក្នុងករណីអគ្គីភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ដោយខូចខាតផ្ទះឈើ ប្រក់សង្កសីចំនួន២ខ្នង ម៉ូតូ២គ្រឿង និងសម្ភារៈក្នុងផ្ទះទាំងស្រុង ដែលបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន០៦ឡានផងដែរ ។
ជមួយគ្នានោះ ស្ត្រីម្ចាស់ផ្ទះរងគ្រោះ ក៏សូមអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់កំពុងជួយឧបទ្វេហេតុគ្រោះអគ្គីភ័យនេះផង ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print