ពិតជាគួរឱ្យសោកស្ដាយបំផុត ! ការបាត់បង់បុរសជានាយអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានស្លាប់ ដោយសារផ្ទុះធុងហ្គាសរថយន្ត នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោក ងន គន្ធា មន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានស្លាប់ហើយ នៅប្រទេសវៀតណាម ដោយសារផ្ទុះធុង ហ្គាសរថយន្ត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
ប្រភពព័ត៌មានបញ្ជាក់ថា៖ លោក ងន គន្ធា បានស្លាប់ នៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីគ្រូពេទ្យ នៃប្រទេសវៀតណាម អស់លទ្ធភាព ព្យាបាល ។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោងជាង ១ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីផ្ទុះធុងហ្គាសរថយន្ត បណ្តាលឱ្យឆេះខ្លោចមនុស្ស របួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះកេីតឡើងនៅចំណុច តាមបណ្តោយមាត់ស្ទឹង ភូមិតាខ្មៅ សង្កា់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ងន គន្ធា ភេទប្រុសជាមន្ត្រីកងរាជអារុធហត្ថលេីផ្ទៃប្រទេសមានឋាននន្តរសក្តិថ្នាក់វរសេនីយ៍ទោ ជាម្ចាស់រថយន្តGX470 ពាក់ស្លាកលេខភ្នំពេញ 2M-8062 និងម្នាក់ទៀត ដែលនៅក្បែរនោះរងរបួសស្រាលមិនទាន់ស្គាល់អត្តសញ្ញាណទេ បានទៅសង្គ្រោះនៅ មន្ទីរ ពេទ្យដោយខ្លួនឯង។
សមត្ថកិច្ចបន្តថា៖ មុនពេលកេីតហេតុរថយន្ត នេះជិះសុខៗ ស្រាប់តែហុយផ្សែង រួចផ្ទុះតែ ម្តង បណ្តាលឱ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំងចំពោះប្រជាពលរដ្ឋ ។
ករណីនេះគឺបណ្ដាលឱ្យម្ចាស់រថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដេីម្បីសង្គ្រោះបន្ទាន់ ជាមួយការជ្រោមជ្រែងថ្នាក់ដឹកនាំអង្គភាព។
ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៣គ្រឿង បានចេញអន្តរាគមន៍និងមានរថយន្តរបស់អង្គរក្ស ចំនួន២គ្រឿងទៀតក៏ជួយអន្តរាគមន៍ផងដែរ។

នេះជាបទពិសោធន៍មួយទៀតសម្រាប់អ្នក បេីកបររថយន្តដែល ត្រូវត្រួតពិនិត្យ រថយន្ត ជាទៀងទាត់ ឭដេីម្បីចៀសវាង ហេតុការណ៍ជាយថាហេតុណាមួយ ឬតំឡើងខុសបច្ចេកទេស ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print