សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារបានរៀបចំរបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់ភ្ជាប់ជានិច្ចសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើង ក្នុងនោះសម្តេចបានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ មេសា នេះ ខ្ញុំ និងភរិយា ព្រមទាំងចៅៗបានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីអោយចៅៗបានស្គាល់នូវសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។

សម្តេចមានប្រសាសន៍បន្តថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី ១៤-១៦ មេសា ស្អែកនេះ ខ្ញុំនិងភរិយា សូមប្រគេនពរ និងជូនពរព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print