នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាន បង្ក្រាបបទល្មើសឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបរបស់ជនជាតិចិន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅចំណុចផ្លូវកែងមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីនេះជាអំពើចោរកម្ម ក្នុងបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបជនជាតិចិន) បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្ត សញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 បានធ្វើសកម្មភាព ឆក់កាបូបជនជាតិចិនម្នាក់ ភេទប្រុស ។ ភ្លាមៗនោះក៏ត្រូវកម្លាំងល្បាតរបស់ផែននគរបាលព្រហ្មទណ្ឌឃើញ បានដេញបង្ក្រាបដោយ មានការសហការពីកម្លាំងកងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងដែលពាក់ព័ន្ធ ធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់តែម្តង ។
សមត្ថកិច្ចបន្តថា៖ ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយទេ។ ដោយឡែកកម្លាំងជំនាញកំពុងធ្វើការស្វែងរក។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យទាំង២នាក់៖ ១-ឈ្មោះ ជា លីដែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ(ជនដៃដល់ជិះពីក្រោយអ្នកឆក់កាបូប)។
២-ឈ្មោះ មិត្ត សុផាន់ណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះបុគ្គលិក របស់កាស៊ីណូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់អ្នកបើកម៉ូតូ )  ។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE6 PLUSH
ពណ៌ទឹកមាស ,កាបូបដៃ១ ពណ៌ខ្មៅ មានលុយ១២០$ (ផលនៃអំពើលួច),ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ។
ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print