អាណោចអធម៌ណាស់!! បុរសម្នាក់ត្រូវរថយន្តកាមរីហាយប្រ៊ីត បើកបុកម៉ូតូហុងដាឌ្រីម០១៨ជិះដោយបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ គួរឲ្យអាណោចអធម៌ខ្លាំងណាស់ បុរសម្នាក់ត្រូវរថយន្តកាមរីហាយប្រឺក បើកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្លោងបោកជាមួយនិងខឿនថ្ម ស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពបុរសរងគ្រោះខាងលើមានឈ្មោះ សួន សុភក្រ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3990 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុក៏ឆ្លងផ្លួវលេខ៣៦០ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រឺក ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2N -1988 បានបើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលបុកម៉ូតូខាងលើ បណ្ដាលឲ្យបុរសម្នាក់ផ្លោងទៅបោកជាមួយខឿនថ្ម ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯរថយន្តបង្កភ្លាមៗក៏បានឈប់មើលផងដែរ តែដោយសារអត់មានអ្នកចាំអារម្មណ៍ និងឃាត់ ក៏ធ្វើឲ្យរថយន្តខាងលើបើកគេចខ្លួនទៅដល់សង្កាត់ទួលស្វាយព្រៃ១ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានជិះល្បាតប្រទះឃើញចាប់បានទាំងរថយន្ត និងតៃកុង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print