សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃចូលឆ្នាំថ្មី គឺនឹងមកដល់នៅ ថ្ងៃអាទិត្យទី ១៤ មេសា ស្អែកនេះហើយ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ដោយសារថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការសម្រាកពីការងារ ហើយម្នាក់ៗត្រូវរូតរះធ្វើដំណើរទៅកាន់ភូមិកំណើត ដើម្បីជួបជុំក្រុមគ្រួសារសាច់សារលោហិតជាទីស្រឡាញ់ ដូច្នេះអាចនឹងមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។

សម្តេចបន្តថា៖ ពិតណាស់ គឺគ្រប់គ្នាប្រញាប់រៀងៗខ្លួន មិនថាឡាន ឬម៉ូតូទេ។ ហើយក្នុងប៉ុន្មនាថ្ងៃនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើនដែរ ដែលបានបណ្តាលអោយមានអ្នកស្លាប់និងរបួសមួយចំនួនទៀតផង ដោយសារការបើកបរមិនគោរពច្បាប់ បើកវ៉ាប្រជែងយកលឿនរៀងៗខ្លួន ដែលបន្សល់ទុកនូវការឈឺចាប់ និងសោកស្តាយអស់មួយជីវិត។

សម្តេចតេជោ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍អោយបានល្អ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សម្តេចសូមជូនពរបងប្អូនជនរួមជាតិ កូនក្មួយ និងចៅៗ ធ្វើដំណើរសុខសប្បាយទៅកាន់ស្រុកកំណើត។ សូមប្រើប្រាស់ឡានក្រុងមិនគិតថ្លៃ ដើម្បីសុវត្ថិភាពផង និងបានសន្សំសំចៃប្រាក់កាសខ្លះផង នៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print