ភ្នំពេញ៖ត្រឹម១ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំខ្មែរ សោះ មនុស្ស១៧នាក់បានស្លាប់និងរបួសធ្ងន់ស្រាល៤៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ។ នេះបេីតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន១៦លើក(ស្លាប់១០នាក់) , មិនគោរពសិទ្ធ៣លើក(ស្លាប់១នាក់), ប្រជែង ៤លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់ ៤លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំង៤លើក(ស្លាប់២នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន៖មានផ្លូវជាតិ១៨លើក, ផ្លូវខេត្ត ១២លើក, ផ្លូវលំ ១លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១៦លើក, រថយន្តតូច១២លើក, រថយន្តធំ ១លើក និងយានផ្សេងៗ ២លើក។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល២ថ្ងៃ(គិតពីថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០១៩ និងប្រៀបធៀបថ្ងៃដូចគ្នាឆ្នាំ២០១៨រួមមានៈ គ្រោះថ្នាក់ចំនួន៥៥លើក, ស្លាប់ ៣១នាក់, របួសសរុប៩០នាក់, របួសធ្ងន់ ៦៨នាក់, របួសស្រាល ២២នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ រួមមានៈមធ្យោបាយចូលគោលដៅ ១,៣៨០គ្រឿង (ម៉ូតូ៦៥%), មធ្យោបាយល្មើស ១៨០គ្រឿង (ម៉ូតូ៦៨%) , អប់រំ៥០គ្រឿង (ម៉ូតូ២៨%), មធ្យោបាយពិន័យ ១៣០គ្រឿង (ម៉ូតូ១០០%) ៕ ចេស្តា