ស្លាប់​១៧នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ត្រឹម​មួយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ​៖​​ត្រឹម​១ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ សោះ​ មនុស្ស​១៧នាក់​បាន​ស្លាប់​និង​របួស​ធ្ងន់​ស្រាល​៤៧នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ ។ នេះ​បេី​តាម​​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​១៦​លើក​(​ស្លាប់​១០​នាក់​)​ ,​ មិន​គោរព​សិទ្ធ​៣​លើក​(​ស្លាប់​១​នាក់​),​ ប្រជែង​ ៤​លើក​ (​ស្លាប់​៣​នាក់​),​ បត់​គ្រោះថ្នាក់​ ៤​លើក​ (​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ង​៤​លើក​(​ស្លាប់​២​នាក់​)​។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​រួម​មាន​៖​មាន​ផ្លូវជាតិ​១៨​លើក​,​ ផ្លូវ​ខេត្ត​ ១២​លើក​,​ ផ្លូវលំ​ ១​លើក​។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១៦​លើក​,​ រថយន្ត​តូច​១២​លើក​,​ រថយន្ត​ធំ​ ១​លើក​ និង​យាន​ផ្សេងៗ​ ២​លើក​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ក្នុង​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ រយៈពេល​២​ថ្ងៃ​(​គិត​ពី​ថ្ងៃ​ទី​១៣-១៤​ ខែមេសា​ ឆ្នាំ​២០១៩​ និង​ប្រៀបធៀប​ថ្ងៃ​ដូច​គ្នា​ឆ្នាំ​២០១៨​រួម​មានៈ​ គ្រោះថ្នាក់​ចំនួន​៥៥​លើក​,​ ស្លាប់​ ៣១​នាក់​,​ របួស​សរុប​៩០​នាក់​,​ របួសធ្ងន់​ ៦៨​នាក់​,​ របួសស្រាល​ ២២​នាក់​។​

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៩​ រួម​មានៈ​មធ្យោបាយ​ចូល​គោលដៅ​ ១,៣៨០​គ្រឿង​ (​ម៉ូតូ​៦៥%),​ មធ្យោបាយ​ល្មើស​ ១៨០​គ្រឿង​ (​ម៉ូតូ​៦៨%)​ ,​ អប់រំ​៥០​គ្រឿង​ (​ម៉ូតូ​២៨%),​ មធ្យោបាយ​ពិន័យ​ ១៣០​គ្រឿង​ (​ម៉ូតូ​១០០%)​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print