សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)..លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំរក្សាបាននូវសន្តិភាពដ៏ពេញជូនជនរួមជាតិ និងប្រទេសជាតិ បានរំលឹកនូវជីវិតតស៊ូគ្រប់បែបយ៉ាងទម្រាំបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ ក្នុងនោះសម្តេចបានមានប្រសាសន៍ថា៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹងមិនមានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក) ទៀតទេ ព្រោះខ្ញុំខ្លួនឯងបានបាត់បង់ប្រស្រីភ្នែកឆ្វេងរួចទៅហើយ។

សម្តេចតេជោបានលើកឡើងថា៖ ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង ខ្លះពិការភ្នែក។ល។

តាមរយៈការលំបាកនេះសម្តេចតេជោ ហ៊ុនសែន ក៏សុំជួយការពារសន្តិភាព ដែលយើងរកបានដោយលំបាក នឹងកុំអោយសង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត។
ជាចុងក្រោយសម្តេចមានប្រសាសន៍ថា៖(លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ)៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print