ថៅកែ ខារ៉ាអូខេ លឺកាស៊ី បេីករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ត្រូវម៉ូតូកង់បីឥណ្ឌា បុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងាជេីង កណ្ដាលផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ថៅកែ ខារ៉ាអូខេ លឺកាស៊ី បេីករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ស្រាប់តែម៉ូតូកង់បីឥណ្ឌា បេីកលឿនមកពីក្រោយ ទៅបុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងាជេីង បង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះជួយសម្របសម្រួលចរាចរណ៍ ភ្លាមៗផងដែរ តែសំណាងល្អ មិនមានរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៨និង០៥នាទីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ (មុខផ្ទះលក់សំបកកង់រថយន្តគ្រប់ប្រភេទ យីហោ ចាន់ឃីម) ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃេីញបុរសវ័យចំណាស់ម្នាក់ ដែលអ្នកភូមិនៅទីនោះស្គាល់ថា ជាថៅកែ ខារ៉ាអូខេ លឺកាស៊ី រួមជាមួុយក្រុមគ្រួសារពីរបីនាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តមួយគ្រឿង ម៉ាក TOYOTA Hilux Revo ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7799 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចខាងលេី បានស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ស្រាប់តែម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៍ស (អត់ពាក់ស្លាកលេខ) ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនមកពីក្រោយ ទៅបុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងាជេីង បង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោម ចុះជួយសម្របសម្រួលចរាចរណ៍ ភ្លាមៗផងដែរ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសនោះទេ ។
ក្រោយមកសមត្ថកិច្ចបានបាញ់គំនូសវ៉ាស់វែង រួចឲ្យរថយន្តអែបខាងសិន ដើម្បីអោយភាគីទាំងសងខាង ធ្វេីការដោះស្រាយគ្នា មួយជំហានសិន ដោយភាគីខាង រថយន្ត មិនចង់វែងឆ្ងាយ ទេីបយល់ព្រមសងសំណង១០០ដុល្លារ ដេីម្បីបញ្ចប់រឿង តែម្ដង៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print