ជនសង្ស័យពីរនាក់សមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអាវុធខុសច្បាប់និងគ្រវីដាវតាមផ្លូវសារធារណៈ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគបាលអធិការដ្ឋានក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខុសច្បាប់និងជិះម៉ូតូក្រវីដាវសាម៉ូរៃតាមផ្លូវសាធារណៈបង្ករការរំខានដល់អ្នកភូមិ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ១៧និង៣០ នាទីថ្ងៃចន្ច័១១ កើត ខែចេត្រ ឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩នៅក្នុងសង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យឃាត់ខ្លួនបានចំនួន ០២នាក់នោះ ពាក់ព័ន្ធករណី ប្រើប្រាស់អាវុធដោយខុសច្បាប់ និងជិះម៉ូតូក្រវីដាវសាម៉ូរៃតាមផ្លូវសាធារណៈបង្ករការំខានដល់សុវត្ថិភាពសន្តិសុខដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិហើយជនសង្ស័យទី ១-ឈ្មោះ ចាន់ឌី រៀម ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ទំពួន មុខរបរ មិនពិតប្រាកដមានផ្ទុកសារធាតុ ញៀនក្នុងខ្លួនវិជ្ជមាន(+) ។

ទី២-ឈ្មោះ ចៀល ឡើត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ទំពួន មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុញៀនក្នុងខ្លួនវិជ្ជមានក្នុងខ្លួន(+)។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបានឃុំ បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងនិងធ្វើការស្រាវជ្រាវបន្តនិងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print