ខុសធ្ងន់ណាស់ខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ប្រើហិង្សាលើអ្នកដទៃ…ចុងក្រោយនាយឧត្តមសេនីយ៍ នេត សាវឿន នឹងចាត់ការអធិការរងខណ្ឌដង្កោ២រូប និងបក្ខពួក ដែលវៃមន្ត្រី ACU យ៉ាងព្រៃផ្សៃបណ្តាលឱ្យរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ ពាក់និងរឿងហេតុមន្ត្រីនគរបាលយុត្តិធម៍ប្រើហិង្សាលើអ្នកដទៃផ្អើលអស់សង្គមហ្វេសប៊ុក ត្រូវបានប្រភព ព័ត៌មានច្បាស់ការណ៍ថ្លែងអោយដឹងថា៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការ ចំពោះអធិការរងខណ្ឌដង្កោ ២រូប និង បក្ខពួកមួយក្រុម ដែលមាន លោក វរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការ នគរបាលខណ្ឌដង្កោ ដោយបានព្រួតគ្នា ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើមន្ត្រី ជាប់ កិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ ACU បណា្តលឲ្យរងរបួសធ្ងន់ធ្ងរនៅក្នុងវត្ត ព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ ដោយសារតែ រឿង យល់ ច្រឡំក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើរកឃើញថាមន្ត្រីទាំងនេះ ពិតជា បានប្រព្រឹត្តដូចការរៀងរាប់ក្នុងពាក្យបណ្ដឹង មែន ។
ជនរងគ្រោះ ឈ្មោះ ឃឹម ខុម ភេទ ប្រុស អាយុ៦៤ ឆ្នាំ រស់នៅភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ ។
ចំណែកក្រុមមន្ត្រីប៉ូលិសដែលព្រួតគ្នាប្រើ អំពើហិង្សាលើប្រជាពលរដ្ឋមានដូចជា ១. លោក វរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរង ទទួលការងារចរាចរណ៍ ខណ្ឌដង្កោ ។ ២. លោក វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង ទទួល ការងារសណ្ដាប់ធ្នាប់ ។ ៣. លោក អនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រីនគរបាល ចរាចរណ៍ និងមន្ត្រីប៉ូលិសមួយចំនួនទៀត ។
សកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើព្រៃផ្សៃ របស់ ប៉ូលិសខណ្ឌដង្កោ ព្រោះខ្លួនជាអ្នកអនុវត្ត ច្បាប់បែរជាប្រព្រឹត្តអំពើបំពានច្បាប់ ។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាល ជាតិថ្លែងប្រាប់សារព័ត៌មានថា៖ នឹងត្រួតពិនិត្យលើករណីនេះ ហើយបើមានពិតប្រាកដ មែននឹងដាក់វិន័យនគរបាល ឬចាត់វិធានការ តាមច្បាប់ ។
នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះ ថា “ឲ្យតែមានពាក្យបណ្តឹង យើងនឹងចាត់ការ ត្រួតពិនិត្យតាមវិន័យ នគរបាល ឬក៏តាមច្បាប់ វិធានការតាមច្បាប់ បើមានពិតប្រាកដចឹងមែន ””។
នៅក្នុង ពាក្យបណ្ដឹងរបស់លោក ឃឹម ខុម ដែលបានដាក់ទៅ លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រងនគរបាលជាតិ និង ជាស្នងការនគរបាល រាជធានី ភ្នំពេញ គឺ បានប្ដឹង មន្ត្រីនគរបាលជាអធិការរង នគរបាលខណ្ឌដង្កោ និងមន្ត្រីនគរបាលប៉ុស្តិ៍ ដង្កោ ចំនួន៤ រូប ពីបទប្រើ អំពើហិង្សា កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅ វត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ឃឹម ខុម ជាជនរងគ្រោះ បានរៀបរាប់ថា ករណីនេះបានកើតឡើងនៅវេលា ម៉ោង៨យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ជនរងគ្រោះបានចោទ ទៅលើ មន្ត្រីនគរបាលចំនួន ៥នាក់ ក្នុងនោះ អធិការរងម្នាក់ មានឈ្មោះ នាក់ ណារ៉ូ និង មន្ត្រីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត ។
ជនរងគ្រោះបានឲ្យដឹងដែរថា ៖នៅយប់ថ្ងៃ កើតហេតុ ខណៈលោកកំពុងបើករថយន្ត ម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់ តែ មានរថយន្តមួយគ្រឿងទៀតម៉ាក Prius បើកមកកៀរ រថយន្តលោក នាំឲ្យមានការ ខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្ត នោះទេ ដោយបើកលឿនពេក ។ ភ្លាមៗ នោះស្រាប់តែមាននគរបាលមួយក្រុមខាងលើមានទាំងរថយន្ត និងម៉ូតូ ផងប្រហែល ៦ គ្រឿងបានបើកដេញពីក្រោយរហូត តាម រថយន្តលោកទាន់នៅក្នុងវត្តព្រែកថ្លឹង រហូត ប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះគាត់បានសុំអង្វរនិងសុំឲ្យសួរនាំរក ខុសត្រូវសិនក៏ដោយ ។
សម្រាប់ សកម្មភាពប្រើហិង្សានេះជនរងគ្រោះ សុំឲ្យផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ តាមច្បាប់ និងទាមទារសំណងចំនួន៥ម៉ឺនដុល្លារ ៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print