ក្មេង​ស្រី​២​នាក់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ ក្មេង​ស្រី​២​នាក់​ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ ម្នាក់​អាយុ​៤​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ​ បាន​លង់ទឹក​ស្រះ​ស្លាប់​ គ្រា​ដែល​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ចំការ​ហើយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​ក្បែរ​មាត់​ទឹកស្រះ​ខាងក្រោយ​ភូមិ​មាន​ជម្រៅ​ជិត​២​ម៉ែត្រ​ ។​

3

​ករណី​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដាយ​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​ ទី​១​មានឈ្មោះ​គឿ​ ស៊ា​ម៉ី​ អាយុ​៤​ឆ្នាំ​ ទី​២​ឈ្មោះ​លេង​ រ​ដ្ឋា​ អាយុ​១១​ឆ្នាំ​ ទាំង​២​នាក់​មានផ្ទះ​នៅ​ជិត​គ្នា​ ក្នុងភូមិ​កើតហេតុ​ខាងលើ​ ដោយ​បាត់​យូរ​មិនឃើញ​កូនស្រី​ ឪពុក​ម្ដាយ​បាន​នាំ​គ្នា​ដើរ​រក​ ស្រាប់តែ​ប្រទះ​ឃើញ​ស្បែកជើង​កូន​នៅ​ក្បែរ​មាត់​ស្រះ​ទើប​ដឹង​ថា​ កូន​ត្រូវ​លង់ទឹក​ ក៏​បាន​នាំ​គ្នា​ចុះ​ស្រង់​ឡើង​មក​លើគោក​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​នោះ​ទេ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា​ ករណី​នេះ​អាច​ក្មេង​ស្រី​បង​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ហើយ​ក៏​ស្រ​វ៉ា​ចាប់​ទាញ​យក​ក្មេង​ស្រី​ប្អូន​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង​ ។​ សមត្ថកិច្ច​នគរបាល​ ស្រុក​ចំការលើ​បាន​ចុះ​ពិនិត្យ​សាកសព​ក្មេង​ស្រី​រង​គ្រោះ​ហើយ​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

2

1

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print