ភ្នំពេញ៖ គ្រប់កាលៈទេសៈ នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន តែងគិតគូដល់ជនរួមជាតិគ្រប់វិនាទី ថ្ងៃនេះផងដែរសម្តេចក៏សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកម្មករ កម្មការនី ជិះឡានក្រុងសាលារាជធានី ដែលផ្តល់សុវត្ថភាពក្នុងការធ្វើដំណើរផង និងបានសន្សំប្រាក់កាសថ្លៃឈ្នួលឡានផង។
សម្តេចបានថ្លែងថា៖ ថ្ងៃទី ១៨ មេសា នេះ គឺបងប្អូន កូនក្មួយ និងចៅៗជិះមិនគិតលុយ (Free) ! សូមបងប្អូន និងកូនក្មួយ ធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា ៕
...
ដោយ៖ សុខ ខេមរា