និស្សិតដ៏ស្រស់ស្អាត ត្រូវគេដុតសម្លាប់ ក្រោយប្តឹងនាយកសាលាពីបទបំពានផ្លូវភេទ

ចែករំលែក៖

រឿងរ៉ាវនិស្សិតស្រី វ័យ​១៩ឆ្នាំ​ត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហានប្តឹងនាយក​សាលា ដែលនាងកំពុងតែរៀន ពីបទរំលោភបំពាន់ផ្លូវភេទ ។ រឿងរ៉ាវនេះបង្កការខឹងសម្បាយ៉ាងខ្លាំង ពីមហាជន​ គ្រប់ទិស ទី​។

នាង Nusrat Jahan Rafi អាចនិយាយបានថា ជានិស្សិតដែលមានសម្រស់ស្រស់ស្អាត ជាងគេ នៅក្នុងសាលា។​ ទាំងនោះហើយ បានជានាយកសាលាល្មោភកាម មិនអាចទប់អារម្មណ៍របស់ខ្លួនបាន​ ក៏ហៅនាងចូលក្នុងបន្ទប់ នាយក​។ ជាទូទៅសិស្សមិនអាច ប្រឆាំងនិងបញ្ជា ការហៅរបស់នាយកបានឡើយ ។

នាង​ Nusrat Jahan Rafi អាយុ១៩ឆ្នាំ​ត្រូវបានក្រុមសិស្សប្រុស ស្រី ជាច្រើននាក់​ចាប់ចាក់សាំងដុត​នាង​ទាំង​រស់​នៅក្នុងសាលាតែម្តង ដោយសារតែនាងបានប្តឹង នាយកសាលាពីបទ បៀតបៀនផ្លូវភេទ ។ ហេតុការខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង​ Dhaka ​ប្រទេសបង់ក្លាដែស ។

ឃ្លីបវីដេអូ​ថតពីទិដ្ឋភាព​និស្សិតស្រីវ័យ១៩ឆ្នាំត្រូវដុតទាំងរស់នៅបង់ក្លាដែស កាលពីសប្តាហ៍កន្លងមក ទើប​តែបានបានបង្ហោះលើបញ្តាញសង្គមនាពេលនេះ មានអ្នកចែកចាយជាច្រើន និងថ្កោលទោស ទៅលើសកម្មភាព ព្រៃផ្សៃខាងលើ​។​

នាង​ Nusrat Jahan Rafi បានស្លាប់នៅថ្ងៃទី ១០ខែមេសា គឺក្រោយរយៈពេល​៥ថ្ងៃ​ត្រូវក្រុមនិស្សិតប្រុស ស្រី ចាក់សាំងដុតទាំងរស់ ។  ហេតុការខាងលើកើតឡើងក្រោយពេលដែលនាង​មិនព្រមដកពាក់បណ្តឹង ​ប្តឹង នាយកសាលា​ពីបទបៀតបៀនផ្លូវភេទ​។

ប៉ូលិសបានឲ្យដឹងថា  មនុស្ស​១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន​៧នាក់ជាប់ពាក់ព័ន្ធដោយផ្ទាល់ ដល់ការចាកសាំងដុតនិស្សិតស្រីវ័យ​១៩ឆ្នាំ​។

នៅក្នុងឃ្លីបវីដេអូ នាង​ Nusrat Jahan Rafi បាននិយាយទៅកាន់ប៉ូលិសថា​ នាយកសាលា​អ៊ីស្លាម បានហៅនាងចូលទៅកាន់បន្ទប់ផ្ទាល់ខ្លួន​។ នាងបានឲ្យដឹងថា នាយកសាលាគឺលោក​ Siraj Ud Daula ​មានសកម្ម​ភាព​បៀតបៀនផ្លូវភេទនាង​។ ក្រោយមកនាងក៏បានលួចចេញពីសាលាទៅកាន់ស្នាក់ការប៉ូលិស ប្តឹង ។

ប៉ុន្តែកម្មភាព​ប្តឹងផ្តាល់របស់នាង បែជាទទួលរងការប្រឆាំងយ៉ាងខ្លាំង ពី​គ្រួសានាង ។ ចំណែកក្រុមនិស្សិតប្រុស ស្រីបានធ្វើមីតទីន គាំទ្រ នាយកសាលា។ ការស្លាប់របស់និស្សិតស្រីខាងលើ​ធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង​ ដោយនាំគ្នាធ្វើបាតុកម្ម ទាមទាឲ្យចាប់អ្នកនៅពីក្រោយដាក់ទោសតាមច្បាប់​។

សារព័ត៌មាន​ Daily Mail ​បានផ្សាយថា ក្រុមដៃដល់ មានបំណងប្រែក្លាយហេតុការខាងលើទៅជា​ការធ្វើអត្ត​ឃាត ប៉ុន្តែ​នាង​មិនទាន់ស្លាប់ ក៏បានប្រើប្រាស់ទូរស័ព្ទ​របស់បងប្រុស ថត់ពីសកម្មភាព​ វាយប្រហារនាង​។

នាយករដ្ឋមន្ត្រី​បង់ក្លាដែស លោកស្រី Sheikh Hasina ​បានទៅជួបគ្រួសារនាងដោយផ្ទល់ នៅទីក្រុង​ Dhaka ​ហើយបានប្រកាសថា ជនដៃដល់ នឹងមិនរួចផុតពី​ការដាក់ទោសឡើយ​។ បច្ចុប្បន្ន នាយកសាលា លោក​ Siraj-​ud-Daula​ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន និង​មនុស្ស​១៥នាក់ទៀត​​។​ ចំណែកពិធីបុណ្យសពរបស់នាង ត្រូវបានធ្វើឡើងនៅឯស្រុកកំណើត  ដោយមានការចូលរួមពីពលរដ្ឋ​ជាច្រើន ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print