រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហានប្តឹងនាយកសាលា ដែលនាងកំពុងតែរៀន ពីបទរំលោភបំពាន់ផ្លូវភេទ ។ រឿងរ៉ាវនេះបង្កការខឹងសម្បាយ៉ាងខ្លាំង ពីមហាជន គ្រប់ទិស ទី។
នាង Nusrat Jahan Rafi អាចនិយាយបានថា ជានិស្សិតដែលមានសម្រស់ស្រស់ស្អាត ជាងគេ នៅក្នុងសាលា។ ទាំងនោះហើយ បានជានាយកសាលាល្មោភកាម មិនអាចទប់អារម្មណ៍របស់ខ្លួនបាន ក៏ហៅនាងចូលក្នុងបន្ទប់ នាយក។ ជាទូទៅសិស្សមិនអាច ប្រឆាំងនិងបញ្ជា ការហៅរបស់នាយកបានឡើយ ។
នាង Nusrat Jahan Rafi អាយុ១៩ឆ្នាំត្រូវបានក្រុមសិស្សប្រុស ស្រី ជាច្រើននាក់ចាប់ចាក់សាំងដុតនាងទាំងរស់នៅក្នុងសាលាតែម្តង ដោយសារតែនាងបានប្តឹង នាយកសាលាពីបទ បៀតបៀនផ្លូវភេទ ។ ហេតុការខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ។
ឃ្លីបវីដេអូថតពីទិដ្ឋភាពនិស្សិតស្រីវ័យ១៩ឆ្នាំត្រូវដុតទាំងរស់នៅបង់ក្លាដែស កាលពីសប្តាហ៍កន្លងមក ទើបតែបានបានបង្ហោះលើបញ្តាញសង្គមនាពេលនេះ មានអ្នកចែកចាយជាច្រើន និងថ្កោលទោស ទៅលើសកម្មភាព ព្រៃផ្សៃខាងលើ។
នាង Nusrat Jahan Rafi បានស្លាប់នៅថ្ងៃទី ១០ខែមេសា គឺក្រោយរយៈពេល៥ថ្ងៃត្រូវក្រុមនិស្សិតប្រុស ស្រី ចាក់សាំងដុតទាំងរស់ ។ ហេតុការខាងលើកើតឡើងក្រោយពេលដែលនាងមិនព្រមដកពាក់បណ្តឹង ប្តឹង នាយកសាលាពីបទបៀតបៀនផ្លូវភេទ។
ប៉ូលិសបានឲ្យដឹងថា មនុស្ស១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៧នាក់ជាប់ពាក់ព័ន្ធដោយផ្ទាល់ ដល់ការចាកសាំងដុតនិស្សិតស្រីវ័យ១៩ឆ្នាំ។
នៅក្នុងឃ្លីបវីដេអូ នាង Nusrat Jahan Rafi បាននិយាយទៅកាន់ប៉ូលិសថា នាយកសាលាអ៊ីស្លាម បានហៅនាងចូលទៅកាន់បន្ទប់ផ្ទាល់ខ្លួន។ នាងបានឲ្យដឹងថា នាយកសាលាគឺលោក Siraj Ud Daula មានសកម្មភាពបៀតបៀនផ្លូវភេទនាង។ ក្រោយមកនាងក៏បានលួចចេញពីសាលាទៅកាន់ស្នាក់ការប៉ូលិស ប្តឹង ។
ប៉ុន្តែកម្មភាពប្តឹងផ្តាល់របស់នាង បែជាទទួលរងការប្រឆាំងយ៉ាងខ្លាំង ពីគ្រួសានាង ។ ចំណែកក្រុមនិស្សិតប្រុស ស្រីបានធ្វើមីតទីន គាំទ្រ នាយកសាលា។ ការស្លាប់របស់និស្សិតស្រីខាងលើធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្ម ទាមទាឲ្យចាប់អ្នកនៅពីក្រោយដាក់ទោសតាមច្បាប់។
សារព័ត៌មាន Daily Mail បានផ្សាយថា ក្រុមដៃដល់ មានបំណងប្រែក្លាយហេតុការខាងលើទៅជាការធ្វើអត្តឃាត ប៉ុន្តែនាងមិនទាន់ស្លាប់ ក៏បានប្រើប្រាស់ទូរស័ព្ទរបស់បងប្រុស ថត់ពីសកម្មភាព វាយប្រហារនាង។
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទៅជួបគ្រួសារនាងដោយផ្ទល់ នៅទីក្រុង Dhaka ហើយបានប្រកាសថា ជនដៃដល់ នឹងមិនរួចផុតពីការដាក់ទោសឡើយ។ បច្ចុប្បន្ន នាយកសាលា លោក Siraj-ud-Daula ត្រូវបានប៉ូលិសចាប់ឃុំខ្លួន និងមនុស្ស១៥នាក់ទៀត។ ចំណែកពិធីបុណ្យសពរបស់នាង ត្រូវបានធ្វើឡើងនៅឯស្រុកកំណើត ដោយមានការចូលរួមពីពលរដ្ឋជាច្រើន ៕