កើនឡើងចំនួនអ្នកកើតជំងឺកញ្ជ្រឹល ៤ដងនៅលើពិភពលោក​

ចែករំលែក៖

បីខែដើមឆ្នាំ​២០១៩នេះ ជំងឺកញ្ជ្រឹលកើតឡើង​៣០០ភាគរយ​ នៅទូទាំងពិភពលោក​។ អង្គការសុខភាពពិភពលោក​ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមាន​១៧០ប្រទេសនៅលើពិភពលោកកើតជំងឺកញ្ជ្រិល ​ដោយមានមនុស្សកើតជំងឺនេះដល់ទៅ​១១២​ពាន់នាក់ និងមានអ្នកស្លាប់ រាប់ពាន់នាក់ ក្នុងរយៈពេល​៣ខែ​ដើមឆ្នាំ​២០១៩ ។  ដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ​២០១៨មានតែ ២៨ពាន់នាក់ប៉ុណ្ណោះ​។

ទាំងនោះហើយបានជា​ អង្គការ WHO និង​UNICEF ​ប្រកាសអាសន្នពីជំងឺកញ្ជ្រឹល កើនឡើង​ក្លាយជាវិបត្តិ។«វិបត្តិ» គឺជាពាក្យដែលប្រើប្រាស់នៅក្នុងសភាពធ្ងន់ តានតឹងបំផុត ហើយពេលនេះអង្គការសុខភាពពិភពលោក WHO ​និង អង្គការ​ UNICEF ​ត្រូវប្រើប្រាស់ដល់ពាក្យ«វិបត្តិ »​សកលចំពោះជំងឺកញ្ជ្រឹល  កំពុងតែរាលដាល ដល់ទៅជាង​៣០០ភាគរយនៅលើពិភពលោក​។នៅក្នុងសេចក្តីប្រកាសរបស់ WHO ​និង អង្គការ​ UNICEF បញ្ជាក់ថា យើងកំពុងតែ ប្រឈមវិបត្តិ នៃជំងឺកញ្ជ្រឹលទូទាំងពិភពលោក​។

តាមតួលេខរបស់​ WHO បង្ហាញឲ្យឃើញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ​២០១៩  មានអ្នកកើតជំងឺកញ្ជ្រឹលកើនដល់​៣០០ភាគរយ​ទូទាំងពិភពលោក​។ តំបន់មួយចំនួននៅទ្វីបអាហ្វ្រិក មានមនុស្សកើតជំងឺនេះកើនឡើងដល់ទៅ​៧០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ អង្គការ  WHO ​បានបញ្ជាក់ថា មានមនុស្សកើតជំងឺនេះដល់ទៅ​៩០ភាគរយ​នៅលើពិភពលោក មិនបានផ្តល់របាយការណ៍។ អង្គការនេះបានព្រមានថា ជំងឺកញ្ជ្រឹលអាចនឹងលើស ពីសម្ថភាពគ្រប់គ្រង ។

បច្ចុប្បន្នមានជំងឺកញ្ជ្រិលកើនឡើងខ្ពស់នៅក្នុងប្រទេស ដូចជា សាធារណរដ្ឋ Congo, Ethiopia, Georgia, Kazakhstan, Kyrgyzstan, Madagascar, Myanmar, Philippines, Sudan, ថៃ និងអ៊ុយក្រែន ។ក្នុងពេលជាមួយគ្នានេះមានប្រទេសជាច្រើនក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាក់វ៉ាក់សាំងការពារ​។

នៅពេលនេះប្រទេស Madagascar មានអ្នកស្លាប់​ដល់ទៅ​ជិត​១០០០នាក់ ភាគច្រើនជាកុមារ​។ចំណែកនៅហ្វីលីពីនវិញ ក៏មានអ្នកស្លាប់ដល់ទៅជិត​១៤០នាក់ និងមានអ្នកកើតជំងឺនេះជិត​៨៥០០នាក់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print