ប្ដីចង្រៃផឹកស៊ីស្រវឹងទាញកាំបិតសម្លាប់ប្រពន្ធ រួចលួចចងកសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទិ១៩ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានរាយការណ៍មកថា មានករណី ជនបង្កជាប្ដី បន្ទាប់ពីផឹកស៊ីស្រវឹង ទាញកាំបិតកាប់លើប្រពន្ធខ្លួនឯងចំកណ្ដាលមុខ ជាច្រើនកាំបិត បណ្ដាលអោយរងរបួសជាទម្ងន់រហូតហូរឈាមស្លាប់យ៉ាងអាណោចអាធម្ម ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៨ នៅ ភូមិតាគង់ សង្កាតសំបួរ ក្រុងសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា អំពើហឹង្សានេះបង្កឡើងដោយជនសង្ស័យជាប្ដីចុង ឈ្មោះ ខាត់ ហឿត អាយុ ៤៥ឆ្នាំ បានយកកាំបិតកាប់លើប្រពន្ធ ចំលើមុខ និងដៃ ជាច្រើនកាំបិត។ ជនរងគ្រោះជាប្រពន្ធ  ឈ្មោះ សឿម ចេត អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។

សមត្ថកិច្ចបន្ដថា បន្ទាប់ពី ជនសង្ស័យកាប់ប្រពន្ធរួចហើយ បានយកក្រម៉ា មកចង់ករសំលាប់ខ្លួនទៅនិងរ៉ូតផ្ទះជាក្រោយ( សមត្ថកិច្ចសន្និដ្ឋានថាដោយសារតែស្រវឹងស្រាទើបផ្ទុះអំពើហឹង្សា រហូត ឈានដល់ការកាប់សម្លាប់ បែបនេះ ៕ ប៊ុនរិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print