ទីក្រុងបាងកក៖ តាមការបញ្ជារបស់គណៈកម្មការបោះឆ្នោតថៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ក្នុងខេត្តចំនួន៥ ត្រូវបានរៀបចំឲ្យប្រជាជនបោះឆ្នោតឡើងវិញ តាមការកំណត់។
បើតាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយថា ៖ មណ្ឌលបោះឆ្នោតចំនួន៦ ក្នុងខេត្តចំនួន៥ កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតឡើងវិញ តាមច្បាប់របស់គណៈកម្មការបោះឆ្នោត ក្រោយពីរកឃើញថា នៅទីតាំងទាំងនេះ កាលពីការបោះឆ្នោតលើកមុន មានភាពមិនប្រក្រតី រវាងអ្នកចេញទៅបោះឆ្នោត ហើយនិងសន្លឹកឆ្នោត ដែលមាននៅក្នុងហិបឆ្នោត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ប្រជាជនថៃបានបោះឆ្នោតសកលលើកដំបូងបំផុត ក្រោយរដ្ឋប្រហារឆ្នាំ២០១៤៕
...
ដោយ៖ សិលា