ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ០២រោចខែចែត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទីព្រឹក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខានិងលោកម៉ៅ បូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌលោកអភិបាលរងនិងសហការីបានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារ
ប្រជាពលរដ្ឋរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)របើកដំបូលផ្ទះចំនួន៣គ្រួសារស្មើ និង៣ខ្នងផ្ទះភូមិបែកបក និងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ក្នុងឱកាសនោះផងដែរ លោកសុខ សម្បត្តិ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅនិងជាអភិបាលនៃគណៈអភិបាលខណ្ឌបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាករងគ្រោះដោយខ្យល់កន្ត្រាក់។
អំណោយផ្តល់ជូនរួមមាន ៖
១សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ – អង្ករចំនួន ៨០Kg – តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរ – សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ១០០០,០០០រៀល២/គ្រួសាររងគ្រោះតិចតូចទទួលបាន- អង្ករចំនួន ៨០Kg- តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរសម្ភារផ្ទះបាយ០១សម្រាប់និងថវិកា៥០០,០០០រៀល។ដោយឡែកមួយគ្រួសាររងគ្រោះប៉ើងសំយ៉ាបផ្ទះ ប្រតិភូកាកបាទក្រហមសង្កាត់ខណ្ឌបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀលនិងអង្ករចំនួន៦០Kgផងដែរ។
លោកអភិបាលបានបន្តថា៖ នៅទីណាដែលមានប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតឬជួបបញ្ហាផ្សេងៗដោយគ្រោះធម្មជាតិទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់កន្លែងភ្លាមៗដោយមិនបង្អង់យូរជាដាច់ខាតឬក៏មិនទុកឲ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយនោះឡើត។លោកបន្ថែមទៀតថាថ្វីត្បិតតែអំណោយរបស់កាកបាទក្រហមកម្ពុជាមានតិចតួចក្តីតែអាចជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយរយៈខ្លីផងដែរ៕
ដោយ៖ ធឿន ព្រែកព្នៅ