ស្នងការ​ខេត្តមណ្ឌលគិរី​ កសាង​អាគា​ឈើ​១​ខ្នង​ទៀត​ ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ នា​វេលា​ម៉ោង​ ៨​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ បាន​ដាក់​ឡាក់​ចំនួន​ ១,៥០០​ដុល្លារ​ ស័ង្កសី​ចំនួន​ ១៨០​ម៉ែត្រការ៉េ​ ដើម្បី​ជួយ​ក្នុង​ការ​កសាង​អាគា​ឈើ​ ១​ខ្នង​ទៀត​ ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ថវិការ​ចំនួន​ ៣០០​ដុល្លារ​ សំរាប​ជួយ​សម្រួល​ថ្លៃ​ជាង​។​

​ការ​កសាង​អាគារ​ថ្មី​នេះ​ មាន​ចូល​ឧបត្ថម្ភ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ តូច​ យ៉ុ​ន​ ស្នងការ​នគរបាល​ខេត្ត​ លោក​វរសេនីយ៍ទោ​ ទន់​ សំ​អយ​ លោក​វរសេនីយ៍​ ទោ​ កាន់​ពេញ​ និង​ កំលាំង​អធិការដ្ឋាន​ ចំណែក​នៅ​សេសសល់​ អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ ជា​អ្នក​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​បច្ចុប្បន្ន​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ កំពុង​ស្វែងរក​សប្បុរសជន​ ដើម្បី​ជួយ​ជ្រោមជ្រែង​បន្ត​ទៀត​៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print