ខេត្តមណ្ឌលគិរី៖ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានដាក់ឡាក់ចំនួន ១,៥០០ដុល្លារ ស័ង្កសីចំនួន ១៨០ម៉ែត្រការ៉េ ដើម្បីជួយក្នុងការកសាងអាគាឈើ ១ខ្នងទៀត ជូនអធិការដ្ឋាននគរបាលស្រុកកោះញែក ព្រមទាំងជួយឧបត្ថម្ភថវិការចំនួន ៣០០ដុល្លារ សំរាបជួយសម្រួលថ្លៃជាង។
ការកសាងអាគារថ្មីនេះ មានចូលឧបត្ថម្ភពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ទន់ សំអយ លោកវរសេនីយ៍ ទោ កាន់ពេញ និង កំលាំងអធិការដ្ឋាន ចំណែកនៅសេសសល់ អធិការដ្ឋាននគរបាលស្រុកកោះញែក ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។
បច្ចុប្បន្នអធិការដ្ឋាននគរបាលស្រុកកោះញែក កំពុងស្វែងរកសប្បុរសជន ដើម្បីជួយជ្រោមជ្រែងបន្តទៀត៕
...
ដោយ៖ ហេង សូរិយា