មន្ត្រី​បរិស្ថាន​ ភួង​ ស្រៀវ​ ត្រឡប់​មក​កាន់​កន្លែង​ដដែល​ ប្រកប​របរ​ដដែល​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ លោក​ ភួង​ ស្រៀវ​ ប្រធាន​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ដែន​ឱ​រ៉ា​ល់​ដែល​គេ​រាយការណ៍​ថា​ បាត់​មុខ​មួយ​រយៈ​ ទំនងជា​ត្រូវ​ក្រសួងបរិស្ថាន​ដក​តំណែង​នោះ​ ឥឡូវ​គេ​ឃើញ​គាត់​ត្រឡប់​ទៅ​កាន់​កន្លែងធ្វើការ​វិញ​ និង​ប្រកប​របរ​រកស៊ី​ទិញ​ឈើ​ដូច​មុន​ដដែល​។​ គេ​មិនដឹង​ថា​ តើ​មាន​វត្តមាន​លោក​ ភួង​ ស្រៀវ​នៅ​តំបន់​ភ្នំ​ឱ​រ៉ា​ល់​ ខេត្តពោធិ៍សាត់​នោះ​ក្នុង​តួនាទី​ជា​ប្រធាន​ស្នាក់​ការ​ដែន​ជម្រក​ដដែល​ ឬ​ក៏​គ្រាន់តែ​ជា​ឈ្មួញ​នោះ​ទេ​ ។​ ប៉ុន្តែ​លោក​ ភួង​ ស្រៀវ​ បាន​ដើរ​និយាយ​ថា​ គាត់​ត្រឡប់​មក​តួនាទី​ដដែល​ ។​

IMG-20151214-WA0012

​លេខ​ទូរស័ព្ទ​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​លោក​ ភួង​ ស្រៀវ​ នោះ​ ឥឡូវ​មិន​អាច​ទាក់ទង​បាន​ទេ​ ។​

​ប្រភព​រាយការណ៍​ថា​ តំបន់​ដែល​គ្រប់គ្រង​ដោយ​លោក​ ភួង​ ស្រៀវ​ ជិត​រលាយ​ហិនហោច​ព្រៃឈើ​ទៅ​ហើយ​ ។​ ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​ត្រូវ​បង់ប្រាក់​ឲ្យ​លោក​ ភួង​ ស្រៀវ​ ។​ លោក​ភួង​ ស្រៀវ​ យក​លុយ​ពី​អ្នក​កាប់​ឈើ​ក្នុង​នាម​មន្ត្រី​បរិស្ថាន​ ។​ ពេល​ដែល​ប្រជាពលរដ្ឋ​កាប់​ឈើ​បាន​ត្រូវ​លក់​ឲ្យ​ឈ្មួញ​ក្នុង​មួយ​ម៉ែត្រគូប​ តម្លៃ​ ៤០០​ដុល្លារ​ ។​ ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវ​អូស​ឈើ​ពី​ក្នុង​ព្រៃ​យក​មក​លក់​ឲ្យ​ឈ្មួញ​នៅ​ចំណុច​ក្រនម ស្ថិត​ក្នុងភូមិ​វាល​ ឃុំ​រកាត​ ស្រុក​ភ្នំក្រវាញ​ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ចំណុច​ក្សេត្រ​បុរី​ ក្នុងភូមិ​ក្សេត្រ​បុរី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ។​

​ពេល​ដឹក​មក​ដល់​ចំណុច​ទាំង​ពីរ​ខាងលើ​នេះ​ ពួក​ឈ្មួញ​ដែល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ត្រូវ​លក់​ឈើ​នោះ​ឲ្យ​លោក​ ភួង​ ស្រៀវ​ វិញ​ម្តង​ ។​ លោក​ភួង​ ស្រៀវ​ ទិញ​ឈើ​ពី​ឈ្មួញ​ក្នុង​តម្លៃ​៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​ ។​ លោក​ ភួង​ ស្រៀវ​ទិញ​ឈើ​ទាំងនោះ​យក​មក​លក់​បន្ត​ទៀត​ឲ្យ​ថៅកែ​ធំ​ម្នាក់​ក្នុងស្រុក​ក្រគរ​ ។​ គេ​រាយការណ៍​ថា​ ថៅកែ​ធំ​នោះ​ គ្មាន​អ្នក​ណា​អាច​ប៉ះពាល់​បាន​ទេ​ ។​ មួយ​រយៈ​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​ដែល​បង្ក្រាប​ឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​ ក៏​ដោយសារ​តែ​ឥទ្ធិពល​ឈ្មួញ​ឈើ​ធំ​នៅ​ស្រុក​ក្រគរ​នោះ​ដែរ​ ។​

​មន្ត្រី​បរិស្ថាន​ខេត្តពោធិ៍សាត់​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ។​ គេ​មិនដឹង​ថា​ តើ​រឿងរ៉ាវ​លោក​ ភួង​ ស្រៀវ​នេះ​មាន​ជំពាក់​វាក់​វិ​ន​ដល់​ក្រសួងបរិស្ថាន​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ​ ។​ យ៉ាងណា​ក៏​ដោយ​ ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ ដែល​គេ​រំពឹង​ថា​ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​លោក​ភួង​ ស្រៀវ​ ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ឡើយ​ ៕​

IMG-20151214-WA0013

IMG-20151214-WA0010

IMG-20151214-WA0011

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print