និស្សិតស្រីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

  ភ្នំពេញ​៖ មានហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើង បន្ទាប់ពីប្រទះឃេីញនិស្សិតស្រីម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨​ ជិតនិងសាលារៀនប៊ែលធី​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២​ខែមេសា ​ឆ្នាំ២០១៩ ។
     និស្សិតស្រីរងគ្រោះខាងលើ មានឈ្មោះ ខន ស្រីលិន​ ភេទស្រី អាយុ២៣ឆ្នាំ​ មុនរបរជានិស្សិតនិងជាអ្នកគិតលុយហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅឯស្រុកត្រាំកក់​ ខេត្តតាកែវ។
   ​ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកេីតហេតុម្តាយនារីរងគ្រោះបានខលទៅនាង តែមិនចូលបន្ទាប់មកក៏ឲ្យប្អូនប្រុសទៅមេីលកន្លែងធ្វេីការតែមិនឃេីញទេីបទៅរកមេីលនៅបន្ទប់ជួលតែជាប់សោរខាងក្រៅ។
   ប្រភពព័ត៌មានបានបន្តថា​ ក្រោយមកក៏ហៅម្ចាស់ផ្ទះឲ្យយកកូនសោរមកចាក់មេីល ទេីបប្រទះឃេីញនារីរងគ្រោះចងកសម្លាប់ជាប់និងចម្រឹងបង្អូនបាត់ទៅហេីយ។
​ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ សពនារីរងគ្រោះមានសភាពស្អុយទៅហេីយ ដោយមិនដឹងថាសម្លាប់ខ្លួនតាងពីពេលណាមកនោះទេ។
​   ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញខាងកោសល្យវិឆ័យ ​ តែមិនមានការបញ្ជាក់ថាសពស្លាប់ដោយចងកមែនមិនមែននោះទេ។
ប្រជាពលរដ្ឋបានចំងល់ថា​ គ្រាន់តែសពចងកសោះហេតុអីបានជាកម្លាំងសមត្ថកិច្ចលាក់បាំងមិនឲ្យអ្នកសារពត៌មានថតយករូបភាពរឺក៏ជាករណីផ្សេង​ ដោយនៅលេីសពមានឈាមទៀតផង​ សូម្បីតែសពក៏នាំគ្នាសែងរត់ចូលរថយន្តដឹកសពបេីករត់ទៅបាត់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print