យន្តហោះធុនតូច ជួបគ្រោះថ្នាក់នៅអាមេរិក ស្លាប់​៦នាក់

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរធុនតូច នៅអាមេរិកបណ្តាលឲ្យអ្នកដំណើរទាំងអស់ នៅលើយន្តហោះស្លាប់ ។

យន្តហោះដែលជួបគ្រោះថ្នាក់នោះជាប្រភេទ ​ប្រភេទ​ Beechcraft BE58 នៅរដ្ឋតិចសាស​កាលពីថ្ងៃទី​២២ខែមេសា បណ្តាលឲ្យស្លាប់ ៦នាក់ ។

សារព័ត៌មាន CNN ​បានដកស្រងសម្តីលោក​ Jason Reyes ​អ្នកនាំពាក្យ ក្រសួង​សុវត្ថិភាពចរាចរណ៍សាធារណ​រដ្ឋតិចសាសបានឲ្យដឹងថា​ ហេតុការគ្រោះថ្នាក់​ កើតឡើងនៅវេលាម៉ោង​៩ព្រឹក(ម៉ោងក្នុងតំបន់)ថ្ងៃទី​២២ខែមេសា​នៅជិតទីក្រុង​ Kerrville ។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ទាំង​៦នាក់នៅលើយន្តហោះ ។

យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត  ដោយបំណែកយន្តហោះ​ត្រូវបានរកឃើញនៅចម្ងាយពីអាកាសយានដ្ឋានដល់ជិត ១០គីឡូម៉ែត្រ នៅភាគខាងជើងអាកាសយានដ្ឋាន ។ យន្តហោះខាងលើហោះហើរចេញពីទីក្រុង  Houston ។

នៅពេលនេះគែមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ​។  ក្រុមអ្នកជំនាញរបស់​ FAA ​កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាក់ទៅកាន់តំបន់យន្តហោះធ្លាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print