យន្តហោះដឹកអ្នកដំណើរធុនតូច នៅអាមេរិកបណ្តាលឲ្យអ្នកដំណើរទាំងអស់ នៅលើយន្តហោះស្លាប់ ។
យន្តហោះដែលជួបគ្រោះថ្នាក់នោះជាប្រភេទ ប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាសកាលពីថ្ងៃទី២២ខែមេសា បណ្តាលឲ្យស្លាប់ ៦នាក់ ។
សារព័ត៌មាន CNN បានដកស្រងសម្តីលោក Jason Reyes អ្នកនាំពាក្យ ក្រសួងសុវត្ថិភាពចរាចរណ៍សាធារណរដ្ឋតិចសាសបានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ កើតឡើងនៅវេលាម៉ោង៩ព្រឹក(ម៉ោងក្នុងតំបន់)ថ្ងៃទី២២ខែមេសានៅជិតទីក្រុង Kerrville ។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ទាំង៦នាក់នៅលើយន្តហោះ ។
យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត ដោយបំណែកយន្តហោះត្រូវបានរកឃើញនៅចម្ងាយពីអាកាសយានដ្ឋានដល់ជិត ១០គីឡូម៉ែត្រ នៅភាគខាងជើងអាកាសយានដ្ឋាន ។ យន្តហោះខាងលើហោះហើរចេញពីទីក្រុង Houston ។
នៅពេលនេះគែមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ។ ក្រុមអ្នកជំនាញរបស់ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាក់ទៅកាន់តំបន់យន្តហោះធ្លាក់៕