អាចប្រើថ្នាំលើសកម្រិត យកកាំបិតអាករខ្លួនឯង នៅមុខផ្ទះសំណាក់អប្សារា ក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរសវ័យកណ្តាលម្នាក់ សង្ស័យបែកថ្នាំបានដើរមកយកកាំបិតពីរលក់មាន់បង្វិល រត់មកអារ កខ្លួនឯង នៅមុខផ្ទះសំណាក់យ៉ីហោអប្សារា ធ្វើឲ្យហូរឈាមស្រោចពេញខ្លួន ទើបមានការផ្ញាក់ផ្អើលទាំងយប់ ដល់ពលរដ្ឋនឹងសមត្ថកិច្ចនគបាលការិយាយល័យ ព្រហ្មទណ្ឌកំរិតស្រាល នឹងនគបាលជំនាញ កោសល់វិច័យ រួចក្រោយមក ក៍ធ្វើការបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការនោះកើតឡើងនៅវេលាម៉ោង៨និង៤៩នាទី យប់ ថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខខឿនផ្ទះសំណាក់ យ៉ីហោអប្សារា ឋិតក្នុងភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថាៈ មុនពេលកើតហេតុគេឃើញបុរស់វ័យប្រហែល អាយុជាង​៣០ឆ្នាំ ស្លៀកខោខៀវឆ្នូតសរ ពាក់អាវសរដៃខ្លី ដើសំដៅមកអ្នកលក់មាន់បង្វិលដែលគាត់ កាន់កាំបិតកំពង់កាប់សាច់មាន់ឲ្យភ្ញាវ ស្រាប់តែបុរស់នោះស្ទុះមកកញ្ជក់កាំបិតពីរអ្នកលក់នោះ រត់វឹងមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែធ្វើសកម្មភាពអារ ករខ្លួនឯងយ៉ាងសាហាវ ហាក់បីដូចជាមិនញញើតបន្តិចសោះ ទើបគេសង្ស័យថាបុរស់នោះ អាចប្រើប្រាស់ថ្នាំដល់កម្រឹតធ្វើឲ្យបែក ទប់អារម្មណ៍ខ្លួនឯងលែងបាន ទើបដាច់ចិត្តហៀនអារ ករ ខ្លួនឯងដូច្នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ច ចោម​រោម​មើលឃើញហេតុការដូច្នេះ ដោយមានស្ថានភាពឈាមហូរច្រើនពេកទើបសមត្ថកិច្ច ចាប់បញ្ចូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្តងទៅ។

គួររំលឹកថាៈរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងអត្តសញ្ញាណនៅទេ ព្រោះខាងមន្ទីពេទ្យបង្អែកខេត្តស្ទឹង​ត្រែង មិនអាចអនុញ្ញាត្តិឲ្យអ្នកសារព៍ត៌មានយើង ចូលផ្តិតរូបភាពបន្ថែមឬសុំការបំភ្លឺ នឹងអត្តសញ្ញាណជន​រង​គ្រោះបាននៅឡើយទេ ថាតើជនរងគ្រោះខាងលើមាននោះ មានចេត្តនាសម្លាប់ខ្លួនឯងម៉ែនឬមិនម៉ែន ឬជាជនធ្លាប់ប្រើប្រាស់ថ្នាំដល់កម្រឹត រហូតដល់បែកគ្រប់គ្រងខ្លួនឯងលែងបាន ពិតប្រាកដម៉ែនឬយ៉ាងណា គ្រាន់តែដឹងថាៈ រួចផុតពីរសេចក្តីស្លាប់តែប៉ុណ្ណោះ។

បញ្ចាក់ កន្លងមកមន្ទីពេទ្យខេត្តមួយនេះ ពុំដែលផ្តល់ ឬសហការជាមួយអ្នកព៍ត៌មានយើងឲ្យបានទូរលាយម្តងណាឡើយ រាល់ការមានគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកមានជម្ងឺធ្ងុនថ្ងរ ពាក់ព័ន្ធករណីផ្សេងៗ ដែលចូលមក​សង្ក្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តស្ទឹងត្រែងមួយនេះ គេតែងតែប្រើសន្តិសុខឲ្យរារាំង អ្នកសារព៍ត៌មានយើងជានិច្ច ហាមមិនឲ្យចូលថត ឬឲ្យអ្នកជម្ងឺផ្តល់បទសម្ភាស៍ឡើយ។

ឬក៍ខ្លាចបែកធ្លាយរឿងអាស្រូវ ថ្លៃសេវាកម្មផ្សេងក្នុងការព្យាបាលអ្នកជម្ងឺ យកថ្លៃសេវាលើសក្នុងបារ៉ែន ក្នុងតារាងកំណត់របស់រដ្ឋ រួមទាំងបុគ្គលឹកខ្លះខ្វះក្រុមសិលធម៍ ក្នុងការព្យាបាលនឹងមើលថែអ្នកជម្ងឺ ឬក៍ដូចគ្រួសារអ្នកជម្ងឺ នឹងអ្នកជម្ងឺបាននិយាយថាៈ មានលុយបង់ក្រៅបារ៉ែន កំណត់របស់រដ្ឋទើបយកចិត្តទុកដាក់ អ្នកជម្ងឺអត់លុយក្រីក្រ ទោះបីមានប័ណ្ណក្រីក្រហើយក៍ដោយ ក៍ក្រុមគ្រូពេទ្យទាំងនោះមិនសូវយកចិត្តទុកដាក់នោះទេ ព្រោះគ្មានលុយជូនសាគុណក្រៅសម្រាប់កាហ្វេនឹងទឹកតែដល់ពួគគាត់ ៕ ដោយ ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print