ជនជាតិមីយ៉ាន់ម៉ា​ដែលភៀសខ្លួន នៅព្រំដែនថៃ​នឹងវិលត្រឡប់ទៅកាន់ប្រទេសវិញ

ចែករំលែក៖

បញ្ហាជនភៀសខ្លួន មីយ៉ាន់ម៉ា នៅព្រំដែនថៃ គឺជារឿងមួយដ៏ស្មុគស្មាញនាពេលកន្លងមក  ក្រោយកម្លាំងទាហានថៃ​បានរកឃើញ សាក់សពជនភៀសខ្លួនជាច្រើន នៅកណ្តាលព្រៃ ក៏ដូចជារំដោះបានជនភៀសខ្លួន​មីយ៉ានម៉ា​ជាច្រើន​ ដែលត្រូវក្រុម ជនខិលខូច បញ្ឆោតយកទៅលក់ ។​

បច្ចុប្បន្ន​​មីយ៉ានម៉ា ក៏បានដោះស្រាយ​ បញ្ហាជនភៀសខ្លយននៅក្នុងប្រទេសបង់ក្លាដែស ភាគច្រើនជា ជន​ជាតិភាគតិចរ៉ូហ៊ីងយ៉ាង ។ នៅពេលនេះដែរ​ថៃនិងមីយ៉ានម៉ា ក៏បានព្រមព្រៀង  ធ្វើមាតុភូមិនិវត្តន៍​ជន​ភៀសខ្លួន នៅក្នុងជំរុំ ស្ថិតនៅព្រំដែនក្នុងប្រទេសថៃ ។

ក្រសួងការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ប្រកាសថា មីយ៉ាន់ម៉ា និងថៃ បានព្រមព្រៀងគ្នាលើការធ្វើមាតុភូមិនិវត្តន៍លើកទី៤ នូវជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនទៅកាន់ប្រទេសថៃ ។ 

ការព្រមព្រៀងធ្វើឡើងប ន្ទាប់ពីជំនួបលើកដំបូង នៃក្រុមការងារបច្ចេកទេសរួម មីយ៉ាន់ម៉ា-ថៃ ស្ថិតនៅទីក្រុង ណៃពិដោ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែមេសា។

កិច្ចប្រជុំនោះ ក្រុមការងាររួម បានព្រមព្រៀងបន្តសហការគ្នា ទាំងនៅពេលវេលានេះ និងនៅពេលអនាគត អំពីការធ្វើមាតុភូមិនិវត្ត ប្រគល់ និងទទួលជនភៀសខ្លួន ដំណើរការតាមលក្ខណៈជាប្រព័ន្ធ និងលំដាប់លំដោយ ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិងកំពុងធ្វើការងារដើម្បីធានាដល់ការវិលត្រឡប់ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០០,០០០នាក់ ដែលតាំងទីលំនៅ ស្ថិតនៅក្នុងជំរុំព្រំដែនមីយ៉ាន់ម៉ា-ថៃ ចំនួន៩ជំរុំភៀសខ្លួន ។ ជនភៀសខ្លួនទាំងនេះ នឹងបញ្ជូនត្រឡប់ទៅកាន់ទឹកដីមីយ៉ាន់ម៉ាវិញ នៅក្នុងគម្រោងដែលបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០១៦ ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីផ្តល់ឲ្យជនភៀសខ្លួនដែលធ្វើមាតុភូមិនិវត្តន៍នូវការអប់រំ, សេវាសុខភាព, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

រដ្ឋាភិបាលបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីក្រុមជនជាតិភាគតិច ក្រុមសង្គមស៊ីវិល និងសហគមន៍ជនជាតិភាគតិច ចំពោះការវិលត្រឡប់ របស់ជនភៀសខ្លួនទាំងនោះ ។

នៅក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយ បានបញ្ជាក់ថា ជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនពីជម្លោះក្នុងប្រទេស តាំងពីច្រើនទសវត្សរ៍មកនោះ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមកម្មវិធីរយៈពេលខ្លី និងរយៈពេលវែង ដែលជាផ្នែកមួយរបស់រដ្ឋាភិបាល ក្នុងដំណើរការផ្សះផ្សា និងសន្តិភាព នៅមីយ៉ាន់ម៉ា ៕

...

26 OCTOBER 2016 – NUPO TEMPORARY SHELTER, MAE CHAN, TAK, THAILAND: Burmese refugees in the Nupo Temporary Shelter refugee camp walk to waiting buses before their repatriation Wednesday. Sixtyfive Burmese refugees living in the Nupo Temporary Shelter refugee camp in Tak Province of Thailand were voluntarily repatriated to Myanmar. About 11,000 people live in the camp. The repatriation was the first large scale repatriation of Myanmar refugees living in Thailand. Government officials on both sides of the Thai / Myanmar border said the repatriation was made possible by recent democratic reforms in Myanmar. There are approximately 150,000 Burmese refugees living in camps along the Thai / Myanmar border. The Thai government has expressed interest several times in the last two years in starting the process of repatriating the refugees. PHOTO BY JACK KURTZ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print