គណបក្សកាន់អំណាចឥណ្ឌាសង្ឃឹមទទួលបានជ័យជំនៈក្នុងការបោះឆ្នោត

ចែករំលែក៖

ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ​បានបង្ហាញពីក្តីសង្ឃឹម ថានឹងទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោត កំពុងតែធ្វើឡើង ។ ក្នុងពេលដែល នាយករដ្ឋមន្ត្រី​ បានបង្ហាញពីគោលនយោបាយយ៉ាងជោគជ័យរបស់លោក គឺ ​ទប់ស្កាត់​ការវាយប្រហារភេរវកម្ម​ បានជោគជ័យ ចាប់តាំងពីជាប់ឆ្នោត កាលពីឆ្នាំ​២០១៤មក។
នៅព្រឹកថ្ងៃទី​២៣ខែមេសា​ ពលរដ្ឋឥណ្ឌានៅ១៥រដ្ឋ​បានចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសសមាជិកសភា និងនាយករដ្ឋមន្ត្រី អាណាត្តិទី​១៧នៅក្នុងប្រទេសនេះ​។
តាមគម្រោង ការបោះឆ្នោត​លើកនេះ គណបក្ស ប្រជាជនឥណ្ឌា​ BJP នឹងខិតខំការពារ កៅអីចំនួន៦២​ក្នុងចំណោមកៅអី​១១៦​​ ក្នុងការបោះឆ្នោតដំណាក់កាលទី​៣ ដើម្បី បន្តរក្សា​សំឡែងភាគច្រើន​។ ការបោះឆ្នោតលើកនេះបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់អនាគតគណបក្ស​ BJP ។
នៅក្នុងការបោះឆ្នោត​ លើកនេះ គណបក្ស​ BJP ​ សង្ឃឹមថានឹងទទួលបានការគាំទ្រខ្ពស់ នៅក្នុងរដ្ឋ​ទាំង​១៥ ​មានដូចជា រដ្ឋGujarat មាន ២៦កៅអី Karanataka មាន១៤កៅអី Chhattisgarh ៧កៅអី Uttar Pradesh ១០កៅអី Maharashtra១៤កៅអីនិងរដ្ឋ Kerala មាន២០កៅអី ។
ការបោះឆ្នោតនៅឥណ្ឌា មាន​៧ដំណាក់កាល​​ដោយចាប់ផ្តើមឡើង​នៅថ្ងៃទី​១១ខែមេសា​រហូតដល់ថ្ងៃទី​១៩ខេឧសភា ​ ដើម្បីជ្រើសរើស សមាជិក​សភា​៥៤៣រូប ។ ប្រសិនបើគណបក្សណាមួយ​ទទួលបាន កៅអីទាបបំផុត​មាន​២៧២​ កៅអី​នឹងមានសិទ្ធបង្កើតរដ្ឋាភិបាលថ្មី។
ការបោះឆ្នោតឥណ្ឌាត្រូវបានចាត់ទុកថាជាការបោះឆ្នោតទ្រងទ្រាយធំបំផុត នៅលើពិភពលោក ដោយមានពលរដ្ឋ​ដល់ទៅ ៩០០លាននាក់ទៅបោះឆ្នោត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print