រថយន្តដឹកហ្គាស ទំនងអ្នកបើកងងុយដេក បុកខឿនទ្រូងពុះចែកផ្លូវរូបគោ៤ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តដឹកហ្គាសមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងស្រុងសំណាងមិនរងគ្រោះថ្នាក់ដល់មនុស្សខណះដែលជួបករណីគ្រោះថ្នាក់ចរាចរណ៏ដោយទំនងអ្នកបើកបរងងុយដេកស្រាប់រ៉េចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវរូបគោ៤ផ្លូវចូលក្រុងស្វាយរៀងបាក់ខ្ទេចបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ១ទាំងព្រលឹម។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤ៈ១២នាទីថ្ងៃ២៣ខែមេសាឆ្នាំ២០១៩ត្រង់ចំណុចខឿនថ្មរង្វង់មូលរូបគោ៤ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
បើតាមប្រភពសាក្សីនៅក្បែកន្លែងកើតហេតុបានអោយដឹងថានៅមុនវេលាកើតហេតុខាងលើមានរថយន្ត ដឹកហ្គាសមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៨៧៥៨បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណដោយធ្វើដំណើរពីទិសខាងលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១លុះដល់ចំណុចកើតហេតុខាងទំនងអ្នកបើកងងុយដេកស្រាប់តែរ៉េចង្កូតបុករះខឿនថ្មពុះចែកទ្រូងផ្លូវរង្វង់មូលរូបគោ៤បាក់ដែកបង្កាន់ដៃស្លាកចំណាំងផ្លាតភ្លើងសញ្ញាចរាចរណ៍ខ្ទេចរាបដល់ដីតែសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។
ប្រភពបានបន្តទៀតថាក្រោយមកអ្នកបើកបង្កេតុក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុមកប្រមាណជាកន្លះម៉ោងសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីរងចាំម្ចាស់មកចូលខ្លួនធ្វើការដោះស្រាយតាមក្រោយ  ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print