ក្រុម​ហ៊ុន​ 7NG របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​ ជា​ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​ យ៉ាង​ពិតប្រាកដ​ !

ចែករំលែក៖

ភ្នំពេញ​៖ឥឡូវ​នេះ​កាន់តែ​ល្បី​រន្ទឺ​ខ្លាំង​ហើយ​ រឿង​រ៉ាវ​នៃ​ក្រុមហ៊ុន​ 7NG Group Co,Ltd របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ដោយសារតែ​ក្រុមហ៊ុន​លក់​ដី​តែ​គ្មាន​ដី​ឱ្យ​អតិថិជន​ ដោយ​អតិថិជន​​ខ្លះ​បង់​រំលស់​ដី​រហូត​ដល់​១០ឆ្នាំ​ ។ ប៉ុន្ដែ​ទីបំផុត​ មិន​ដឹង​ជា​ដី​នៅ​កន្លៀត​ណា​ ។

បន្ទាប់ពី​ ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ ជាបន្តបន្ទាប់​ ស្រាប់​តែ​នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ពលរដ្ឋ​ជាច្រើន​នាក់​ អះអាងថា​ ក្រុមហ៊ុន​ 7NG Group Co,Ltd របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ជា​ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​ យ៉ាង​ពិតប្រាកដ​ ។

លោក​ Chet July និយាយ​ថា​ “ខ្ញុំ​ក៏​ទិញ​ដី​របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ដែរ​ ហេីយ​អោយ​លុយ​គ្រប់​មិន​បង់​រំលោះ​ ហេីយ​យឺត​មួយ​ថ្ងៃ​ ពិន័យ​លុយ​ ។ ពីរឆ្នាំ​ហេីយ​មិន​ឃើញ​ដី​នៅ​ទី​ណា​ទេ​ តេី​នេះ​ចូលទង្វើ​​បទ​ល្មើស​អត់​? “។

ដោយ​ឡែក​ Yun Rany និយាយ​ថា​”ខ្ញុំវិញបង់ផ្តាច់តាំងពីឆ្នាំ២០១៥ ម្លេះ ពេលទៅសួរចង្អុលមេឃរហូត មិនដឹងដីខ្ញុំនៅទីណាទេ”។

ជាមួយ​គ្នា​នេះ​ Chhorn Leakena រៀបរាប់​ថា”បីឡូបង់បាន១ឆ្នាំកន្លះ​ ឃើញថាមិនសូវស្រួលបោះបង់ចោល។ទុកលុយទិញកាលីងឈូកហូបល្អជាងទិញខ្យល់”។

នៅ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ ដែល​អះអាង​ថា​ បាន​ចាញ់​បោក​ក្រុមហ៊ុន​ 7NG Group Co,Ltd របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ។

អតិថិជន​ទាំងអស់​ សង្ឃឹម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​កុំ​ព្រងើយប្រភព​ជុំវិញ​បញ្ហា​នេះ​ ដោយ​ចាត់​វិធានការ​ផង​ កុំ​ឱ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ លេី​វិស័យ​ដីធ្លី​នេះ​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​ ក្រុមហ៊ុន​ 7NG របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ពុំ​ទាន់​ប្រតិកម្ម​បែបណា​នៅ​ឡើយទេ​ ៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print